អុញនោះ! ក្រោយបង្ហាញឡានដែលស្វាមីទិញឲ្យតម្លៃរាប់សែនដុល្លារ វ៉ាន់ ម៉ូនិច ត្រូវគេរិះគន់ តែនាងបែរនិយាយថា…
កាលពីពេលថ្មីៗកន្លងទៅនេះ អតីតតារាសម្ដែងស្រីអ្នកនាង វ៉ាន់ មូ៉និច បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល ជាមួយនិងកាដូរថយន្តទំនើបតម្លៃរាប់សែនដុល្លារដែលស្វាមីនាងទិញជូននាង សម្រាប់ស្វាគមន៍សមាជិកថ្មីកូនទី២របស់ខ្លួន។
ដោយឡែកក្រោយពេលបង្ហាញកាដូនេះមិនបានប៉ុន្មានផង ស្រាប់តែមានមនុស្សមួយចំនួនចូលទៅរិះគន់នាង ដោយថានាងបង្ហោះបង្អួតទ្រព្យសម្បត្តិក្នុងសម័យកូវីដ ខណៈដែលមនុស្សជាច្រើនកំពុងជួបការលំបាក សឹងតែរកអង្ករហូបមិនបានផង។
តែយ៉ាងណាមិញអ្នកនាងក៏បានតបទៅវិញយ៉ាងដូច្នេះថា៖
«នាងខ្ញុំ បានចូលរួមជួយសង្គម និងសប្បុរសធម៌ក្នុងរដូវកាលកូវីដនេះ រួចរាល់ហើយ ហើយរូបថតទាំងអស់ក៏មិនមែន នាងខ្ញុំចង់អួតអីនោះដែរ គ្រាន់តែផុសទុកជាអនុស្សាវរីយ៍ត្រៀម ទទួលសមាជិកថ្មីកូនក្រោយរបស់នាងខ្ញុំតែប៉ុណ្ណោះ អរគុណបងៗ»៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី