Knot Wisarut លោកប៉ាសែនល្អតែតាមពិតចូលចិត្តធ្វើបាប Shayfa-Phayu ណាស់អោយតែបាននៅជាមួយកូនៗម្ដងដឹងតែផ្អើលពេញផ្ទះ!! មានរូបភាព
Knot Wisarut ស្វាមីកំពូលសង្ហារបស់ Chompoo Araya ដែលមើលទៅ cool ខ្លាំងណាស់ មិនចាញ់ម៉ាក់ Chompoo សោះឡើយហើយជាពិេសេសអោយតែមានពេលបាននៅមុខកាមេរ៉ា ព្រោះប៉ាៗក៏ចូលចិត្តថតរូបណាស់ដែរ មិនអោយចាញ់ភរិយាទេចា អាចនិយាយបានថាសមជាអ្នកហ្វេសសិនមួយផ្ទះតែម្ដង

ហើយឃើញរូបភាពស្ងៀមៗសង្ហាៗរបស់ប៉ាៗមកជាច្រើនហើយ ពេលនេះមកមើលវគ្គគួអោយស្រលាញ់ៗរបស់លោកប៉ាពេលទំនេរនៅផ្ទះជាមួយកូនៗខ្លះ ដូចជារូបជាក់ស្ដែងដែលបា៉បបួលកូនៗមក selfie លេងកំឡុងពេលនៅផ្ទះ រូបចេញមកអោយតែប៉ានៅផ្ទះកូនៗប្រមាណៗនិងឯង
កំលោះសង្ហាទាំងបី ដូចជាភ្លោះនិងគ្នាចឹង រឿងនេះបងៗបង្អាប់ថា អូន Phayu លះបង់ខ្លួនសុំនៅមុខគេហើយ ចំណែករូបដែលបានផុសនិងប៉ាៗដូចជាធ្វើបាបអូន Phayu ខ្លាំងណាស់ ចំណែកឯបង Shayfa នៅតែសង្ហានិងទន់ភ្លន់ដូចដើម បីនាក់បងប្អូនផ្ទះនេះពិតជាគួអោយស្រលាញ់ពិតមែនហើយ
អត្ថបទដោយ : នីត្តា

















