ម្ដាយរបស់ Nadech ឆ្លើយតបទៅវិញភ្លាមៗ បន្ទាប់ពីត្រូវគេ Comment រិះគន់ថាមិនបាច់ខំប្រឹងបង្ហាញ……..ទេចាស់ហើយគេចង់មើលកូនច្រើនជាង!!! មានរូបភាព

ជាអ្នកម៉ាក់ល្បីឈ្មោះដែលមានអ្នកតាមដានច្រើនមិនចាញ់កូនសោះឡើយសម្រាប់ ម៉ាក់ keaw អ្នកម៉ាក់របស់តារាប្រុសសាច់ដុំរូបសង្ហា Nadech Kukimiya ដែលក្រៅពីអ្នកបណ្ដាញសង្គមទូទៅហើយនៅមានអ្នកគាំទ្ររបស់ Nadech និង Yaya ដែលតាមដានម៉ាក់ keaw ជាច្រើន តែថ្មីៗនេះបែរជាមានរឿងដែលម៉ាក់ keaw ត្រូវចេញមកតតាំងបន្ទិចទៅ នៅសុខៗមានអ្នកចូលទៅរិះគន់ទាក់ទងនិងការផុសក្នុង IG របស់ខ្លួន

ដោយរឿងកើតចេញពី ម៉ាក់ keaw ផុសវីដេអូខ្លួនឯងខណៈកំពុងហាត់ប្រាណនៅផ្ទះនៅក្នុង IG  @keaw_jung ហើយក៏មានអ្នកគាំទ្រចូលទៅបញ្ចេញមតិយោបល់តាមការយល់ឃើញរៀងៗខ្លួន តែក៏មាន comment របស់អ្នកបណ្ដាញសង្គមដែលចូលមកនិយាយថា

After Footer (Active) - damrei Mr1 Zone2

“ខំប្រឹងហាត់ប្រាណអួតធ្វើអី វាគ្មានអ្វីដែលគួអោយចង់មើលទេចា គេមើលតែអ្នកដែលមានរូបរាងស្អាតៗ ឃើញហើយប្ដូរភ្លាមរឿងធ្វើបុណ្យធ្វើទានធ្វើម្ហូបក៏សរសើរ មនុស្សគេចង់មើលកូនច្រើនជាងចា ម៉ែមិនចាំបាច់ខំប្រឹងបង្ហាញស្អីច្រើនទេ”

រឿងនេះម៉ាក keaw ឆ្លើយតបទៅវិញយ៉ាងទន់ភ្លន់ថា “អគុណណាចា សម្រាប់ដែលបានសម្លឹងមើលពិភពលោកស្រស់ស្អាតរបស់ខ្លួន តែបើអ្នកដែលយល់ពីពិភពលោក គេក៏ព្រមដើរតាមពិភពលោក គេយល់ពីធម៌គេក៏ព្រមយល់ពីខ្លួនឯង គ្រប់គ្នាសុទ្ធតែមានសិទ្ធធ្វើនូវអ្វីដែលត្រឹមត្រូវនៅក្នុងពិភពសីលធម៌”

រួមទាំងមានអ្នកគាំទ្រជាច្រើនទៀតដែលបានបង្ហាញការយល់ឃើញតបតនិងអ្នកដែលបាន comment ខាងលើ

អត្ថបទដោយ​ :  នីត្តា