កាលពីពេលថ្មីៗនេះ ឃើញមានការសង្ស័យនូវមួយចំនួនពីសំណាក់ហ្វេន ក៏ដូចជាអ្នកគាំទ្រជាច្រើន ទៅលើតារាស្រីថៃ Pat Napapa ថាកំពុងតែមានទំនាក់ទំនងស្នេហាថ្មី។ ហើយពេលនេះនាងក៏ព្រមបង្ហើបប្រាប់ហើយថា នាងពិតជាកំពុងតែមានទំនាក់ទំនងស្នេហាថ្មីពិតមែន។
After Footer (Active) - damrei Mr1 Zone2
យ៉ាងណាម៉ិញ នាងសូមមិនបង្ហាញមុខរបស់ដៃគូរបស់នាងនោះទេ នាងបានប្រាប់ថានាងនឹងបង្ហាញមុខដៃគូជូនមហាជន ប្រសិនបើទំនាក់ទំនងស្នេហាមួយនេះអាចឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ ក៏ប៉ុន្តែនៅពេលនេះគឺនាងសុំមិនបង្ហាញមុខ ពីព្រោះប្រសិនបើមានបញ្ហាបែកបាក់រវាងអ្នកទាំងពីរ វាអាចមានផលប៉ះពាល់ទៅដល់កិត្តិយសរបស់នាងផ្ទាល់ និងកូនប្រុសថែមទៀតផង៕