បាច់ផ្កាតូចពេក Sririta ធ្វើខួបកំណើតអោយស្វាមីដោយផ្កាកូលាបអក្សរ K យ៉ាងធំនិងស្អាតអស្ចារ្យបំផុត!! មានរូបភាព
Sririta រៀបចំថ្ងៃកំណើតអោយស្វាមី Korn ដោយផ្កាកូលាបពណ៌ក្រហមរូបអក្សរ K រ៉ូមែនទិចហើយស្រស់ស្អាតខ្លាំងណាស់

ជាគូស្វាមីភរិយាដែលផ្អែមល្ហែមដាក់គ្នាជាប់ជានិច្ច សម្រាប់ Rita Sririta ហើយនិង Korn Narongdej ទោះបីជាមានកូនមួយហើយក្ដីតែសូមប្រាប់ថាផ្អែមសូម្បីតែស្រមោចក៏សុំហៅបងដែរ បញ្ជាក់ដោយរូបភាពគូយ៉ាងរ៉ូមែនទិចនេះហើយ
ថ្មីៗនេះនៅក្នុងថ្ងៃកំណើតរបស់ស្វាមីនិងជាលោកប៉ាដៃថ្មីដែលគួអោយស្រលាញ់ នាងបានរៀបចំ surprise ដ៏អស្ចារ្យនិងរ៉ូមែនទិចបំផុត ដែលមិនមែនត្រឹមតែជាចាប់ផ្កា តែជាផ្កាកូលាបពណ៌ក្រហមតែងជាអក្សរ K ជាតួអក្សរឈ្មោះដំបូងនៃភាសាអង់គ្លេស ស្អាតដូចជានៅក្នុងទីក្រុងផ្កាចឹង
ដោយ Sririta ភរិយាស្អាតបានបង្ហាញដើមទងកន្លែងមកធ្វើការ surprise លើកនេះថា “Surprise birthday លោកប៉ាសម័យថ្មីត្រូវតែក្រហមៗៗ បន្ទិចហើយចា”
គ្រប់គ្នាដែលបានឃើញក៏នាំគ្នាចូលទៅ comment និងចុចឡាយអោយភ្លាមៗគ្មានចន្លោះ ព្រមទាំងប្រាប់ថាអ្នកម៉ាកធ្វើបានល្អនិងរ៉ូមែនទិចខ្លាំងណាស់ដូចទើបតែស្រលាញ់គ្នាថ្មីៗចឹង
អត្ថបទដោយ : នីត្តា

















