សម្រស់និងស្នាមញញឹមគ្រាន់តែចង់បិតបាំងរឿងក្នុងចិត្ត! Aum Patcharapa តែងខ្លួនយ៉ាងស្រស់ស្អាតអង្គុយផឹកតែបំបាត់ភាពអផ្សុក ចំណាយ 30នាទីសរសេររឿងក្នុងចិត្តថា….! មានរូបភាព

មិនថាស្ថិតក្នុងស្ទាយណាក៏ស្រស់ស្អាតស្រស់ថ្លាចែងចាំងគ្រប់ពេល សម្រាប់តារាស្រីជួរមុខក្នុងវិស័យសិល្បៈរបស់ប្រទេសថៃ Aum Patcharapa ដែលពេលនេះកំពុងតែសំងំលាក់ខ្លួននៅផ្ទះ មិនសូវបានចេញទៅណាមកណា តែសាម៉ីខ្លួនក៏នៅតែអាចរកកិច្ចបែបទំនេរៗធ្វើហើយផុសរូបបង្អួតសម្រស់អោយហ្វេនៗបានសរសើរនិងបំបាត់ការនឹករលឹកខ្លះ

ជាក់ស្ដែង (6 ឧសភា 2021) បានចេញមកផុសរូបភាពចែកចាយភាពស្រស់ស្រាយក្នុងស្ទាយស្អាតៗ ក្រាលកំរាល picnic ផឹកតែក្នុងសួនកណ្ដាលទីលានផ្ទះបំបាត់ការអផ្សុក ដោយឈុតនេះ Aum ពិតជាស្រស់ស្អាតស្រទន់ខ្លាំងណាស់ មើលទៅមុខក្មេងជាងវ័យបំផុត មានទាំងស៊ិចស៊ីតិចៗ ដោយឈុតដៃមួយ ដូចជានារីអង់គ្លេសចឹង សួនដែល picnic ក៏ស្អាតមិនធម្មតាសូម្បីតែកែវតែ កាហ្វេ កន្រ្ដកនំ ចាននំក៏ស្អាតណាស់ដែរ

After Footer (Active) - damrei Mr1 Zone2

ដោយសាម៉ីខ្លួនបានផុស caption យ៉ាងវែងអន្លាយដើម្បីរៀបរាប់រឿងក្នុងចិត្តថា “តាមធម្មតាជាមនុស្សដែលមិនចូលចិត្តថតរូបប៉ុន្មានទេ ក្រៅពីទៅដើរលេងថតជាមួយទេសភាពស្អាតៗឬកន្លែងមានផ្កាស្អាតៗ មិនចូលចិត្តថតកាមេរ៉ាធំព្រោះវាស្អាតជាងការពិត ថតបាន តែមិនសូវចូលចិត្តដូចថតជាមួយទូរស្ទព័ដៃ ថ្ងៃនេះអង្គុយរករូបក្នុងទូរស្ទព័ដៃយកមកផុសក៏មានតែរូបកូនឆ្កែ ដែលថតថ្ងៃនវគឺទំនេរខ្លាំងហើយអផ្សុកបំផុត រួមទាំង caption ដែលសរសេរនេះ (ជាធម្មតាក៏មិនចូលចិត្តសរសេរ caption)” សាម៉ីខ្លួនក៏បានតប comment របស់អ្នកគ្រប់គ្នាថា ដែលមក picnic ផឹកតែក៏ព្រោះទំនេរហើយក៏អផ្សុកខ្លាំង ហើយត្រូវចំណាយពេល 30នាទី ក្នុងការសរសេរឃ្លាដែលមាននៅក្នុងចិត្តនេះ

អត្ថបទដោយ : នីត្តា