តារាសម្ដែងស្រីសម្បុរស្រអែមតួឯកស្រីជើងចាស់ក្នុងសិល្បៈថៃនាង Ploy Chermarn ក្រោយដឹងដំណឹងពីក្រុមគ្រូពេទ្យថារូបនាងបានឆ្លងជំងឺ Covid-19 រូបនាងក៏ប្រញាប់បង្ហោះប្រាប់ពីទីកន្លែងដែលរូបនាងធ្លាប់ទៅក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ក្លាយជាតារាស្រីក្នុងសិល្បៈថៃមួយរូបទៀតហើយដែលបានឆ្លងជំងឺ Covid-19 ក្រោយពីមួយរយះពេលចុងក្រោយនេះមានតារាថៃជាច្រើនរូបបានឆ្លងជាបន្ដបន្ទាប់ និងខ្លះត្រូវសំងំខ្លួននៅផ្ទះដើម្បីសុវត្ដិភាព។ សម្រាប់តួឯកស្រីនាង Ploy រូបនាងបានដឹងថាខ្លួនឯងឆ្លងក្រោយពីធ្វើតេសលើកទី៤ទៅហើយ ហើយពេលនេះរូបនាងក៏មិនមានអាការះអ្វីទាំងអស់និងបានបញ្ជូនទៅព្យាបាលហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ



