រឿងភាគថៃគឺកំពុងតែវាយលុកនិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនមិនថាក្នុងស្រុករឺក្រៅស្រុកនោះទេ នេះក៏ព្រោះតែទេពកោសល្យរបស់តួអង្គនីមួយៗសុទ្ធតែសម្តែងបានយ៉ាងសាកសម ស៊ីសង្វាក់គ្នា និងស្របទៅតាមសាច់រឿង។ ហើយតារាប្រុសស្រីជំនាន់ថ្មីជាច្រើនបានកំពុងតែ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ហ្វេនៗ និងតារាជើងចាស់ខ្លះក៏នៅតែរក្សាបាននៅសមត្ថភាពយ៉ាងល្អឥតខ្ចោះដដែរ។
ខាងក្រោមនេះគឺជាតារាប្រុសស្រី ៣គូដែលទទួលការស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងពីទស្សនិកជន ប៉ុន្តែបើមកមើលពីអាយុវិញគឺតួស្រីសុទ្ធតែមានអាយុបងតួប្រុស។
១. Pon Nawasch និង Bua Nalinthip
ពួកគេទាំងពីរបានសម្តែងរួមគ្នានៅក្នុងរឿង Tra Barb See Chompoo ហ្វេនមានដឹងទេថា តួស្រីរបស់យើងមានអាយុ ៣១ឆ្នាំហើយ ប៉ុន្តែតួប្រុសវិញទើបតែ ២៥ឆ្នាំប៉ុណ្ណោះ តែកុំមើលពីការសម្តែងគឺសាកសមគ្នាខ្លាំងណាស់។
២. Kem Hussawee និង Mookda Narinrak
ហ្វេនណាមិនល្បីថាពួកគេទាំងពីរនាក់សាកសមគ្នាខ្លាំងណាស់ ទាំងនៅក្នុងសាច់រឿង និងក្រៅឆាក។ ហើយក្នុងឆ្នាំនេះ តារាស្រីស្រស់ស្អាតមួយរូបនេះមានអាយុ ២៥ឆ្នាំហើយ ស្របពេលតួឯកប្រុសមានអាយុប្អូនតួស្រីមួយឆ្នាំ។
៣. God Jirayu និង Nune Woranuch
ពួកគេទាំងពីរបានសម្តែងរួមគ្នានៅក្នុងរឿង Krachao See Da ដែលតួឯកស្រីគឺជាតារាជើងចាស់ដែលមានបទពិសោធន៍ក្នុងការដើរតួសម្តែងនេះជាច្រើនឆ្នាំណាស់មកហើយ បើក្រឡេកមើលពីអាយុវិញ តួស្រីមានអាយុ ៤១ឆ្នាំហើយ ទាំងដែលតួប្រុសទើបតែអាយុ ៣១ឆ្នាំប៉ុណ្ណោះ ហ្វេនៗលាន់មាត់គ្រប់គ្នាថា ទោះជាតួស្រីរៀងអាយុច្រើនជាងតួប្រុសក៏ពិតមែន ប៉ុន្តែការដើរតួសម្តែងរួមគ្នារបស់អ្នកទាំងពីរ គឺពិតជាសាកសមនិងស៊ីសង្វាក់គ្នាមែនទែន៕









