ស្អាតហើយចិត្តសប្បុរសទៀត! តារាប្រុសស្រីថៃបានផ្តល់ជំនួយជូនទៅក្រុមគ្រូពេទ្យដើម្បីប្រឆាំងមេរោគកូវីដ ១៩!

ជាការពិតណាស់មេរោគកូវីដ ១៩បាននឹងកំពុងតែលុកលុយយ៉ាងខ្លាំងមកលើប្រទេសជាច្រើននៅលើពិភពលោកនេះ ទាំងស្រុកខ្មែរយើងនិងស្រុកថៃ។​ ហ្វេនឃើញថាតារាប្រុសស្រីថៃជាច្រើនបានរងផលប៉ះពាល់ និងរងគ្រោះព្រោះតែមេរោគដ៏កាចសាហាវមួយនេះ ហើយតារាជើងចាស់មួយចំនួនក៏បានបាត់បង់នូវអាយុជីវិតព្រោះតែមេរោគមួយនេះផងដែរ។

ហើយតារាប្រុសស្រីថៃទាំង ៤រូបនេះបានបរិច្ចាកនូវថវិការ និងបង្ហាញនូវទឹកចិត្តសប្បុរសចូលរួមចំនែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានខិតខំលះបង់នូវកំលាំងកាយ​ និងចិត្តក្នុងការតស៊ូជាមួយនឹងជំងឺមួយនេះ។

After Footer (Active) - damrei Mr1 Zone2

១. Baifern

តារាសម្តែងស្រីឆ្នើមមួយរូបនេះ រួមទាំងគ្រួសារបាននាំយកនូវសម្ភារៈបំពង់ខ្យល់ ចំនួន៣គ្រឿងជូនដល់ក្រុមគ្រូពេទ្យ ដើម្បីជាចំនែកក្នុងការប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវមួយនេះ។

២. Mai Davikah

ចំនែកឯតារាស្រីរាងស្រស់ស្អាតមួយរូបនេះវិញ បាននាំយកនូវអំណោយមួយចំនួនដែលមានដូចជា មី ត្រីខ និងគ្រឿងបរិភោគមួយចំនួនទៅដល់ក្រុមគ្រូពេទ្យដែលជាការលើកទឹកចិត្តមួយ។

៣. Urassaya 

តារាស្រីដែលមានហ្វេនស្រឡាញ់គាំទ្រជាច្រើនក៏បានចូលរួមបរិច្ចាកនូវថវិការផ្ទាល់ខ្លួនរបស់នាងចំនួន ២លានបាត ដើម្បីជួយគាំទ្រដល់ការខិតខំប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគកូវីដដ៏កាចសាហាវមួយនេះ។

៤. Pope Thanawat

តារាប្រុសរូបសង្ហាមួយនេះវិញក៏បានបរិច្ចាកនូវថវិការចំនួន ៥សែនបាតជូនទៅដល់ក្រុមគ្រូពេទ្យក្នុងការខិតខំព្យាបាលនូវអ្នកជំងឺកូវីដ ១៩៕