ព្រោះតែបណ្តោយខ្លួនមួយប្រាវធ្វើអោយ Tak Bongkod ប្រែប្រួលយ៉ាងខ្លាំង ប៉ុន្តែការខិតខំរបស់នាងមិនអសាបង់នោះទេ!

ទស្សនិកជនច្បាស់ជាបានស្គាល់ហើយពីតារាស្រីថៃ ដែលមានស្វាមីជាសេដ្ឋីមួយរូបនេះ នាង Tak Bongkod ធ្លាប់បានបណ្តោយខ្លួនអោយឡើងគីឡូយ៉ាងខ្លាំង បន្ទាប់ពីនាងបានសម្រាលបុត្ររួច ដល់ថ្នាក់មហាជនមើលសឹងតែមិនស្គាល់។

After Footer (Active) - damrei Mr1 Zone2

ក៏ប៉ុន្តែព្រោះតែរូបរាងធាត់ខ្លាំងជ្រុល និងធ្វើអោយនាងបានបាត់បង់នូវសម្រស់ដ៏ស្រស់ស្អាតរបស់នាងយ៉ាងខ្លាំង អ្វីដែលនឹកស្មានមិនដល់នោះគឺ នាងបានតាំងចិត្តយ៉ាងម៉ុតម៉ាំក្នុងការកែប្រែលរូបរាងរបស់នាងអោយប្រែលក្លាយជាស្រស់ស្អាតឡើងវិញ។

 

រយៈពេលត្រឹមតែ ៩ខែនៃការខិតខំប្រឹងប្រែលក្នុងការថែរក្សាសម្រស់និងទទួលបាននូវរូបរាងស្រស់ស្អាតរបស់នាងត្រឡប់មកវិញ ហើយនាងបានទទួលនូវលទ្ធផលដែលនាងខិតខំក្នុងការធ្វើលំហាត់ប្រាណ ហើយនាងស្រកគីឡូដល់ទៅ ៣០គីឡូ និងស្រស់ស្អាតឡើងវិញ៕