មិននឹកស្មានថាជីវិតរបស់តារាស្រី Jennifer Kim ធ្លាប់ឆ្លងកាត់ការលំបាក់ដល់ថ្នាក់នឹងសោះទំម្រាំមានថ្ងៃនេះ!
ជីវិតរបស់មនុស្សម្នាក់ៗសុទ្ធតែធ្លាប់ឆ្លងកាត់នូវការលំបាករៀងៗខ្លួន ទម្រាំបានជោគជ័យមកដល់ពេលបច្ចុប្បន្ននេះ ហើយតារាចម្រៀងស្រីថៃ Jennifer Kim មួយរូបនេះវិញ ក៏ឆ្លងកាត់ការលំបាកមិនតិចនោះដែរ។
អ្វីដែលនឹកស្មានមិនដល់នោះគឺ ការឆ្លងកាត់នូវបទពិសោធន៍របស់គាត់គឺលំបាកដល់ថ្នាក់នេះ គាត់បានរៀបរាប់ក្នុងកម្មវិធីទូរទស្សន៍ថៃមួយ ដែលបានរៀបរាប់ពីជីវិតកាលពីអតីតកាល។
តារាចម្រៀងរូបនេះ ធ្លាប់បានធ្វើការច្រៀងនៅក្នុងសណ្ឋាគារមួយ ដែលត្រូវច្រៀងរយៈពេលប្រមាណ ៤៥នាទីក្នុងមួយថ្ងៃ ហើយកម្រៃបានត្រឹមតែប្រហែល ៤ដុល្លាតែប៉ុណ្ណោះ។ ទំម្រាំបានជោគជ័យរហូតទទួលបានប្រជាប្រិយភាពមកដល់សព្វថ្ងៃនេះ៕