ពិតជាស្រស់ស្រាយខ្លាំងណាស់ Yaya នៅផ្ទះមិនអោយទំនេររៀបចំផ្ទះអោយដូចនៅក្នុងស្ទូឌីអូគ្រប់ជ្រងថតរូបស្អាតគ្រប់មុំ!!! មានរូបភាព
Yaya បើកបង្ហាញពីជីវិតពេកកំពុងនៅផ្ទះ បង្ហាញរូបភាពស្អាតៗស្រស់ស្រាយបែបធម្មជាតិ ពេញទៅដោយគំនិតច្នៃប្រឌិតធ្វើអោយគ្រប់ជ្រុងនៃផ្ទះប្រែក្លាយទៅជាស្ទូឌីអូគ្រប់ជ្រុង

ព្រោះស្ថានការណ៍ការរាតត្បាតកូវីដ-19 នៅតែធ្ងន់ធ្ងរ និងកំពុងវាយប្រហារពួកតារាៗហើយធ្វើអោយគ្រប់គ្នាមិនអាចធ្វើអ្វីបានក្រៅពីនៅផ្ទះរៀងខ្លួនៗ រួមទាំងតារាស្រី Yaya Urassaya បានបង្ហាញរូបភាពនៅផ្ទះបែបសប្បាយៗជាការប្រើជីវិតផ្ទាល់ខ្លួនកំឡុងពេលលាក់ខ្លួននៅផ្ទះ អាចនិយាយបានថាជាការលាក់ខ្លួននៅផ្ទះដែលស្រស់ស្រាយហើយមើលទៅថ្លៃថ្នូរបំផុត ថែមទាំងមើលទៅមិនគួអោយធុញថែមទៀតផង
ព្រោះបើមើលពីរូបភាព Yaya បានផ្លាស់ប្ដូរគ្រប់មុំនៃផ្ទះអោយក្លាយទៅជាស្ទូឌីអូស្អាតៗ តុបតែងដោយកូនឈើផ្កាជាច្រើនប្រភេទ ដែលមើលទៅត្រជាក់ភ្នែកស្រស់ស្អាតតែម្ដងហើយ
គ្រប់គ្នាឃើញហើយនាំគ្នាប្រាប់ថា Yaya គឺជាកំលាំងចិត្តក្នុងការនៅផ្ទះដែលមិនធ្វើអោយកើតការធុញទ្រាន់…..ជឿថាបង Nadech ជាម្ចាស់ចិត្តឃើញហើយត្រូវចុចឡាយអោយភ្លាមៗបែបមិនស្ទាក់ស្ទើរជាមិនខាន
អត្ថបទដោយ : នីត្តា











