លង់ហើយដកចិត្តមិនរួចទេ! អូន Kawin កូនប្រុស Sririta មិនទាន់និងបានប៉ុន្មានខែផងតែមុខសង្ហាមិនធម្មតាទម្រង់មុខជាងស្រីនៅទៀត!! មានរូបភាព
អាចនិយាយបានថាពន្លឺនៃភាពសង្ហាមានតាំងតែពីកើតក៏ថាបាន សម្រាប់អូន Kawin កូនប្រុសជាទីស្រលាញ់របស់អ្នកម៉ាក់ Sririta ហើយនិងលោកប៉ា Korn ដែលទើបនិងចេញមកបើកភ្នែកមើលពិភពលោកមិនប៉ុន្មានខែ តែអាចទាក់ទាញចិត្តបងៗ អ៊ុំៗបានយ៉ាងងាយស្រួល

ថ្មីនេះ Sririta ក៏បានផុសរូបភាពរបស់កូនដ៏គួអោយស្រលាញ់ផ្ញើរហ្វេនៗបានមើលតាមរយៈ IG @sriritajensen នៅពេលអ្នកកំលោះតូចបញ្ជូនខ្សែភ្នែកធំៗមើលកាមេរ៉ា ទោះបីជាមើលពីជ្រុងណាក៏ផ្ទៃមុខសង្ហាគ្មានទាស់
រឿងនេះក្រៅពីទទួលបានការចុចឡាយឡើងខ្ពស់ហើយ គ្រប់គ្នានៅមានសុំធ្វើជា FC ភ្លាមៗព្រោះនៅថ្ងៃអនាគតជឿជាក់ថា ភាពសង្ហានិងជះពន្លឺខ្លាំងរហូតធ្វើអោយក្រមុំៗស្រែកគ្រប់គ្នាមិនខាន់ទេ
អត្ថបទដោយ : នីត្តា










