តារាស្រីនាង Chompoo ត្រូវមាត់ស្វាមីហើយ ស្ទាយផុសនេះចំរបស់ជាទីស្រលាញ់!!

គូស្នេហ៍តារាកូនពីរនៅតែផ្អែមល្ហែមគូរបស់តួឯកស្រីនាង Chompoo Araya និងស្វាមីលោក Nott Witsarut បង្អាប់គ្នាលេងក្នុងបណ្ដាញសង្គម ក្រោយភរិយាបង្ហោះរូបលេងស្ទាយនៅផ្ទះ។

ដោយតួឯកស្រីនាង Chompoo ជាតារាស្រីមានកេរ្ដ៍ឈ្មោះក្នុងការតែងកាយមានស្ទាយជាមួយឈុតម៉ាកប្រេនល្បីៗ ទាំងសម្លៀកបំពាក់ កាបូប ស្បែកជើង។ មិនត្រឹមតែតែងខ្លួនក្នុងការចូលរួមកម្មវិធីនោះទេ សូម្បីតែនៅផ្ទះក៏ប្រេនៗទាំងខ្លួនដែរ។ ថ្មីៗនេះការថតរូបស្ទាយនៅផ្ទះរបស់តារាស្រីនាង Chompoo ត្រូវស្វាមីថាឲហើយ ក្រោយឃើញពាក់ស្បែកជើងលើសាឡុង ដែលជារបស់ជាទីស្រលាញ់របស់ស្វាមី ធ្វើឲ Chompoo ប្រញាប់មកតបផងដែរថាស្បែកជើងថ្មីទេមិនដែលពាក់មិនប្រឡាក់ទេ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ