ក្រោយជាសះស្បើយពីកូវីដ១៩ជិត២ខែលោក ណុប បាយ៉ារិទ្ធ ស្រាប់តែពោលពាក្យបែបនេះ!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា រយៈពេលជិត២ខែហើយ ដែលតារាចម្រៀងប្រុសល្បីឈ្មោះលោក ណុប បាយ៉ារិទ្ធ បានព្យាបាលជាសះស្បើយពីជម្ងឺកូវីដ១៩។

យ៉ាងណាមិញ ថ្មីៗនេះ លោកក៏បានបង្ហោះសារនៅក្នុងបណ្ដាញសង្គម រៀបរាប់ទៅកាន់ហ្វេនៗបែបនេះថា៖

After Footer (Active) - damrei Mr1 Zone2

«ជំរាបសួរពុកម៉ែ បងប្អូន ពិសេសអ្នកគាំទ្ររបស់ខ្ញុំបាទទាំងអស់គ្នា នឹកខ្ញុំអត់?
រយៈពេលជិត២ខែហើយដែលខ្ញុំបានជាសះស្បើយពីជំងឺកូវីដ១៩ដោយយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ក្នុងការព្យាបាលរបស់ក្រុមគ្រូពេទ្យជួរមុខអាវសរនៅសណ្ឋាគារ The Great Duke
សម្រាប់សុខភាពរបស់ខ្ញុំក្នុងពេលនេះផ្ទាល់គឺ ល្អ រឹងមាំ មានកម្លាំងធម្មតា ហើយរយៈពេលជិត២ខែនេះខ្ញុំបាទក៏មិនទាន់បានបង្ហាញខ្លួននៅលើឆាកតន្ត្រីណាមួយដែរ តែក៏ជឿជាក់ថាបណ្តារអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ នៅតែនឹកខ្ញុំ នៅតែរង់ចាំខ្ញុំ នៅតែចង់ឃើញខ្ញុំ ហើយខ្ញុំក៍មិនអាត្មានិយមរហូតដល់មិនខ្វល់ពីអារម្មណ៍អ្នកគាំទ្រដែរ
ដរាបណាអ្នកទាំងអស់គ្នាមិនរើសអើងអ្នកដែលជាដាច់១០០%ហើយនៅតែខ្លាចទៀត ។
ប៉ុន្តែអ្វីដែលខ្ញុំចង់ប្រាប់ពេលនេះគឺ ជួបគ្នាឆាប់ៗនៅអ្វីដែលថ្មី ដែលអ្នកទាំងអស់គ្នាមិននឹកដល់ តែមិនទាន់ប្រាប់ទេទុកឲ្យឆ្ងល់ មិនចឹងមានអីតាមដាន ។ គិតយូរណាស់ទម្រាំok តែគិតថាគួរតែដល់ពេលok
Okជួបគ្នាឆាប់ៗមិនព្រមនៅស្ងាត់ស្ងៀមអោយបងប្អូនរង់ចាំយូរទេ»

តាមរយៈសារនេះផងដែរ គ្រប់គ្នាពិតជាចាប់អារម្មណ៍ ជាមួយការវិលត្រឡប់របស់តារាចម្រៀងរូបនេះ ក្រោយជាសះស្បើយពីកូវីដ១៩ ហើយគ្រប់គ្នាក៏កំពុងតែចង់ដឹងថាលោកនឹងមានអ្វីដែលថ្មីចែកជូនគ្រប់គ្នាផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី