កាលពីពេលថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនរបស់តារាថៃស្រី Bo Thunya មានការភ្ញាក់ផ្អើល នៅពេលឃើញនាងបង្ហោះរូបភាពជាមួយគូស្នេហ៍ថ្មីដែលជាជនជាតិបរទេស ជូនពរថ្ងៃកំណើត ខណៈដែលគ្រប់គ្នាធ្លាប់បានដឹងថានាងធ្លាប់រៀបការមានស្វាមីរួចទៅហើយ។
យ៉ាងណាមិញ ក្រោយពេលមានចម្ងល់ និងការសាកសួរពីសំណាក់ហ្វេនៗច្រើនពេក តារាស្រីរូបនេះ ក៏បានចូលទៅបញ្ចេញមតិតបថា៖
«តាមពិតទៅខ្ញុំបានលែងលះពីស្វាមីដើមគឺ Ekcchiratth អស់រយៈពេលយូរមកហើយ ហើយការបែកផ្លូវគ្នានេះគឺយើងបានព្រមព្រាងគ្នាទាំងសងខាង»
ក្រោយពេលលឺបែបនេះ គ្រប់គ្នាពិតជាសោកស្ដាយ និងមិននឹកស្មានថាចំណងអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះ និងស្វាមី បញ្ចប់ទៅស្ងាត់ៗបែបនេះនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖


អត្ថបទដោយ៖ស៊ីវលី