ធ្វើដំណើរមកជូនពរថ្ងៃកំណើតអ្នកម៉ាក់របស់សង្សាស្រី Bow Maylada ព្រមទាំងផ្កាទាំងផើងជាកាដូចំនួសបេះដូងថែមទៀត សម្រាប់តារាប្រុសកំលោះ Mick Thongraya
ដោយរឿងនេះ Mick ទើបឆ្លៀតឪកាសសុំថតរូបរួមគ្នាជាមួយអនាគតម៉ាក់ក្មេកនិងសង្សាបណ្ដូលចិត្ត ទុកជាអនុស្សាវរីយ ព្រមទាងសរសេរឃ្លាជូនពរបែបខ្លីៗតែមានន័យថា “រីករាយថ្ងៃកំណើតណាបាត ម៉ាក់ Torng @mombow_maylada”
ដោយរូបភាពខាងលើបានទាក់ទាញចំនួនឡាយជាច្រើនពេញទឹកពេញដី ហើយគ្រប់គ្នានាំគ្នានិយាយក្នុងន័យតែមួយថា មើលមួយភ្លែតដូចចូលទៅស្ដីដណ្ដឹងចឹង ព្រោះថារូបភាពវាដូចនោះដូចហួស Mick Thongraya ទាំងគួអោយស្រលាញ់និងស្មើចុងស្មើដើមបែបនេះ អ្នកម៉ាក់អោយជាប់តែម្ដងត្រូវត្រូវទេ?
អត្ថបទដោយ : នីត្តា