ជាការពិតណាស់ ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបច្បាស់ហើយ អំពីទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Yaya និងលោក Nadech ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យគ្រប់គ្នាឃើញហើយច្រណែនយ៉ាងខ្លាំង។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញវីដេអូមួយ បង្ហាញពីសកម្មភាពដែលអ្នកទាំងពីរនៅផ្ទះ ដោយក្នុងនោះ Nadech បានលេងព្យាណូ និងច្រៀងរួមគ្នាជាមួយ Yaya មើលទៅពិតជាផ្អែមល្ហែម ធ្វើឲ្យហ្វេនៗឃើញហើយរំភើបចិត្ត និងលួចច្រណែនយ៉ាងខ្លាំងទៀតផង។
មិនត្រឹមតែប៉ុនណោះ តាមរយៈវីដេអូនោះ គ្រប់គ្នាក៏កាន់តែសរសើរពីចំណងស្នេហារវាងកំពូលតារាទាំង២ដួងនេះ ទោះបីជានៅផ្ទះក៏ធ្វើឲ្យគ្រប់គ្នាលួចច្រណែនពីភាពផ្អែមល្ហែមបានដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី