អីយ៉ា! ហ្វេនៗកំពុងចាប់អារម្មណ៍ពេលឃើញ ជី ដេវីត បង្ហាញនិមិត្តសញ្ញា DIT-WAY ថ្មី!

កាលពីពេលថ្មីកន្លងទៅនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងសោកស្ដាយ នៅពេលឃើញតារាចម្រៀងរ៉េបល្បីឈ្មោះលោក ជី ដេវីត ធ្វើការលុបបទចម្រៀងរបស់ខ្លួនចេញអស់ពីបណ្ដាញសង្គមយូធូប។

យ៉ាងណាមិញ ស្រាប់តែថ្ងៃនេះយើងបានឃើញតារាប្រុសរូបនេះ បង្ហាញនិមិត្តសញ្ញា DIT-WAY ថ្មី ដែលឈ្មោះ DIT-WAY នេះគឺជាឈ្មោះក្នុងគណនីយូធូប ដែលលោកលុបវីដេអូចម្រៀងចេញអស់នោះ​។

ក្នុងនោះលោកបានរៀបរាប់ថា៖

«Official Announcement : ការផ្លាស់ប្តូររូបរាងថ្មីនៃ និមិត្ត​សញ្ញា​ DIT-WAY ដោយ​កិត្តិយស#chapter1#ditwayforever»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងសង្ឃឹមថានេះគឺជាការចាប់ផ្ដើមធ្វើបទចម្រៀងថ្មីរបស់លោក ហើយហ្វេនៗគ្រប់គ្នាក៏កំពុងតែរងចាំលោកផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី