ក្រសួងធនធានទឹក ៖ ប្រទេសកម្ពុជានឹងចូលដល់រដូវវស្សាក្នុងខែឧសភានេះ សូមបងប្អូនប្រុងប្រយ័ត្នបាតុភូតធម្មជាតិ
យោងតាមការចេញផ្សាយព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយមកាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ បង្ហាញថា អាកាសធាតុកម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងអន្ដរកាល ដំណាក់កាលឆ្លងពីរដូវប្រាំងចូលរដូវវស្សា។
ចំណែកជ្រលងសម្ពាធទាបបានអូសបន្លាយមកលើកម្ពុជា ខណៈដែលចលនាខ្យល់បានប្ដូរមករកភាពវិជ្ជមាន។ ផ្អែកលើស្ថានភាពបែបនេះ នឹងធ្វើឲ្យ មានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ ហើយកន្លែងខ្លះអាចនឹងមានភ្លៀងធ្លាក់ច្រើនផងដែរ ទន្ទឹមនឹងនេះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែគំរាមកំហែងដដែល ឯសីតុណ្ហភាពវិញជាមធ្យមមានចាប់ពី ៣៤-៣៧ អង្សា។
បើតាមការបញ្ចាក់របស់ក្រសួង ស្ថានភាពបែបនេះបង្ហាញឲ្យឃើញថា រដូវវស្សានឹងឈានមកដល់នៅដើមសប្ដាហ៍ទី ៣ នៃខែឧសភាខាងមុខនេះ៕