អ្នកណាមិនរំភើប! រ៉េត ស៊ូហ្សាណា ទទួលបានការដូឡានតម្លៃរាប់សិបមុឺនទាំងប្រលឹម! (មានវីដេអូ)

តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា រ៉េត ស៊ូហ្សាណា សម្រក់ទឹកភ្នែកទាំងព្រឹកព្រលឹម ដោយអារម្មណ៍រំភើបជាខ្លាំងក្រោយពីបានឃើញអ្នកម្តាយជាទីស្រឡាញ់របស់កញ្ញាបាន Surprise នូវរថយន្តស៊េរីទំនើបមួយគ្រឿង ដឹកមកដល់មុខផ្ទះតែម្តង។

ប្រិយមិត្តបានជ្រាបរួចមកហើយ ថាតារាចម្រៀងស្រីកំពុងទទួលការគាំទ្រយ៉ាងសន្ធឹកនេះ រាល់ថ្ងៃ គឺប្រើប្រាស់រថយន្តម៉ាក Lexus nx200T ពេលនេះកញ្ញាបានបន្ថែមរថយន្តទំនើបមួយគ្រឿងទៀតហើយ គឺម៉ាក Jeep Wrangler Rubicon 2021  ដែលមានតម្លៃរហូតទៅដល់ជិត 10 មុឺនដុល្លាអាមេរិកឯណោះ។

After Footer (Active) - damrei Mr1 Zone2

កាន់តែពិសេសទៅទៀត គឺអ្នកម៉ាក់ដ៏គួរឲ្យស្រលាញ់ បានធ្វើការកក់រថយន្តនេះទុកដើម្បី Surprise កូនស្រី តាំងតែពីមិនទាន់មានចេញលក់នៅខ្មែរម្ល៉េះ! ថែមទាំងមានបំពាក់ដោយស្លាកលេខ អក្សរកាត់ដំណាងអោយឈ្មោះកញ្ញា ហ្សាណាទៀតផង គឺ RSZ.2000 (Reth Suzana)

ដើម្បីឲ្យដឹងកាន់តែច្បាស់ទៀត ថាទិដ្ឋភាពយ៉ាងណាពេលអ្នកម៉ាក់ Surprise ហ្សាណា នោះ សូមទស្សនាវីដេអូខាងក្រោម៖