តារាប្រុសលោក Thana ជួបហេតុការណ៍ភ្លើងឆេះក្បែរផ្ទះផ្សែងខ្មៅងងឹតមេឃ ជួយបាញ់ទឹកពន្លត់!!

ជួបហេតុការណ៍បែបនេះអ្នកណាមិនតក់ស្លត់! តារាសម្ដែងប្រុសជើងចាស់ដែលពេលនេះបានសាងគ្រួសារយ៉ាងមានសុភមង្គលលោក Thana Suthikamorn ថ្មីៗនេះត្រូវមកជួបហេតុការណ៍ភ្លើងឆេះក្បែរផ្ទះ ភ័យក៏ភ័យផ្ទះក៏បារម្មណ៍ខ្លាចបាត់បង់។

ដោយហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅថ្មីៗនេះ ដោយកើតឡើងពីការឆាបឆេះរោងចក្រផលិតផ្លាស្ទិចនៅក្នុងភូមិ។ ថ្វីត្បិតតែមិនទាន់រាលមកដល់ផ្ទះ តែក៏មកដល់ក្បែរៗថែមទាំងមានផ្សែងខ្មៅពីផ្លាស្ទិចឆេះងងឹតភូមិទៀតផង។ ធ្វើឲលោក Thana រកកន្លែងនៅផ្សេងមួយរយះ និងបានជួយក្រុមពន្លត់អគ្គីភ័យបាញ់ទឹកពន្លត់ពីផ្ទះលោកទៅផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ