ឆ្នាំជូត
រាសីល្អជាមធ្យម។ការធ្វើដំណើរទៅណាមកណាគប្បីមានការប្រយ័ត្នប្រយែងមិនអាចប្រមាថបានទេព្រោះអាចជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។ក្នុងថ្ងៃនេះលោកអ្នកគួរប្រយ័ត្នប្រយែងរឿងឯកសារឬកិច្ចការផ្សេងៗព្រោះងាយភ្លាំងភ្លាត់និងបាត់បង់ណាស់ដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបស្ថានភាពតានតឹងបន្តិចតែយ៉ាងណាប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំកើតតែរឿងរាវរកាំរកូសប៉ុណ្ណោះ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកជួបនូវបញ្ហាលំបាក និង រែកពន់ជំនួសអ្នកដទៃមួយចំនួនធ្វើឱ្យមិនសូវស្រូលចិត្តប៉ុន្មានឡើយ។នៅថ្ងៃនេះការប្រកបការងារឃើញថាជួបស្ថានភាពលំបាក ហើយពិសេសងាយកើតជាកំហុសនាំត្រូវពិបាកទប់ទល់ថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ការធ្វើដំណើរឆ្ងាយជិតការជួយយកអាសាអ្នកដទៃពុំសូវល្អទេប្រយ័ត្នយកគុណប្តូរទោសមកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំខាល
រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំខ្លានាពេលនេះស្ថិតនៅក្នុងអំឡុងដួងរាសីខែស្រុតចុះ ម្ល៉ោះហើយជួបបញ្ហាស្មុគស្មាញនិងមានផលលំបាកច្រើន។សម្រាប់សប្តាហ៍នេះក៏ទទួលរងនូវការនឿយហត់ទាំងផ្លូវកាយនិងផ្លូវចិត្ត។ក្រៅពីបញ្ហាការងារលោកអ្នកក៏នៅត្រូវប្រឈមបញ្ហារឿងប្រាក់កាសផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះបើទោះបីឃើញអ្នកដទៃគេរកអ្វីមួយបានកុំជ្រួលជ្រើមចង់ធ្វើតាមមិនសូវសមដូចប្រកបទេមានតែការបាត់បង់ថែមប៉ុណ្ណោះ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំថោះ
រាសីស្រុតចុះ។លោកអ្នកស្ថិតនៅក្នុងអំឡុងថ្ងៃដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបនូវបញ្ហាប្រឈមច្រើនចំពោះមុខ។ការប្រកបការងារលោកអ្នកងាយទទួលរងក្រុមមនុស្សវាយប្រហារម្ល៉ោះហើយគប្បីប្រ័ត្នប្រយែងបន្តិច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេតែបើប្រកបការងារអ្វីដែលចាស់ឃើញថាគាប់ប្រសើរជាង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និង ចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕
ឆ្នាំរោង
រាសីស្រុតចុះ។ដោយសារដួងរាសីស្រុត ចុះម្ល៉ោះហើយលោកអ្នកធ្វើអ្វីតោងតែប្រយ័ត្នប្រយែងនិងមិនត្រូវជឿក្រុមមនុស្សពេកឡើយនាំតែជួបផលលំបាកនាពេលក្រោយវិញប៉ុណ្ណោះ។ថ្ងៃនេះលោកអ្នកងាយភ្លាំងភ្លាត់និងមានបញ្ហាច្រើនចំពោះមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេតែបើប្រកបការងារអ្វីដែលចាស់ឃើញថាគាប់ប្រសើរជាង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយភ្លាំងភ្លាត់ និងជួបបញ្ហាត្រូវប្រឈមច្រើន ហេតុនេះត្រូវប្រុងប្រយ័ត្នគ្រោះចាញ់បោកគេណាមួយកើតឡើង។ដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេគឺជារឿយៗមានរឿងរាវនិងបញ្ហាចូលលុកលុយាយីច្រើនដូចនេះបើលោកអ្នកមិនប្រឹងប្រែងទប់ទល់ប្រាកដជាជួបបញ្ហាលំបាកពុំខានឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញទៅណាមកណាឆ្ងាយគប្បីមានការប្រយ័ត្នប្រយែងប្រាក់កាសបន្តិចព្រោះងាយបាត់បង់និងក្រុមអន្ធរពាលតាមយាយី ណាស់ដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី ត្រូវចេះទុកចិត្តគ្នា ហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយ បើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំសេះនាពេលនេះត្រូវទទួលរងការហត់នឿយ និង ជួបបញ្ហាលំបាកច្រើនត្រូវរែកពន់។លោកអ្នកត្រូវចងចាំថាពេលនេះស្ថិតនៅក្នុងអំឡុងដួងរាសីខែស្រុតចុះ ហេតុនេះផលលំបាកត្រូវរ៉ាប់រងជានិច្ច។ដោយឡែកថ្ងៃនេះវិញ រាល់កិច្ចការងារលោកអ្នកអាចសម្រុកពេញទីបានហើយពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញដូចជាទីកក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបរឿងចំណាយធំឯផលកម្រៃនោះហូរចូលមានកម្រិតធ្វើឱ្យរែកពន់ភាពលំបាកលំបិនមិនស្ទើរឡើយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំពពែនៅសប្តាហ៍នេះមានថ្ងៃល្អច្រើនជាងថ្ងៃមិនល្អ ហេតុនេះធ្វើអ្វីក៏តែងទទួលផលច្រើនត្រឡប់មកវិញដែរ។ការប្រកបការងារ មានកម្រិតមធ្យម ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតែងមានការចម្រើនលូតលាស់សន្សឹមៗដូចសព្វមួយដងទេ។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់ បើហើយបើចង់ទិញកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍អ្វីមួយជាឱកាសល្អប្រពៃ៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះពិចារណានិងគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកត្រូវរែកពន់ភាពនឿយហត់និងត្រូវពុះពារផលលំបាកច្រើនដែលនាំឱ្យជួបការលំបាកនោះមិនតិចដែរទេ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទដោយប្រការណាមួយផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នាសប្តាហ៍នេះលោកអ្នកមានការ សប្បាយចិត្ត សប្បាយកាយ ច្រើនបន្តិច ហើយធ្វើអ្វីក៏ជឿនលឿនសន្សឹមៗជានិច្ច។សម្រាប់ស្ត្រីក្នុងការប្រកបការងារនាពេលនេះដែរមុនសម្រេចចិត្តអ្វីមួយសំខាន់ត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេផលអាក្រក់ពិតជាមានច្រើនជាងល្អហើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកដែលមានបញ្ហាអាចញញឹមចេញមកបានវិញហើយ និងរឿងរាវខ្លះអាចរលត់រលាយចាកចេញមិនហ៊ានមកក្បែរទៀតផង។ សម្រាប់អ្នកវិស្វករ,តារាភាពយន្តបើលោកអ្នកចង់សម្រេចចិត្តនៅថ្ងៃនេះធ្វើអ្វីមួយក៏ល្អប្រសើរដូចគ្នា។សម្រាប់អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីបើមានកិច្ចការអ្វីថ្មីឬសូម្បីតែចាស់ក្តីលោកអ្នកត្រូវរួសរាន់បំពេញនិងមិនត្រូវធ្វេសប្រហែសឡើយមិនដូច្នេះនឹងទទួលរងការស្តីបន្ទោសពីសំណាក់ចៅហ្វាយនាយជាក់ជាពុំខាន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អណាស់៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងឆ្លើយតបជាលទ្ធផលគ្រាន់ជាទីពេញចិត្ត។លោកអ្នកអាចទទួលដំណឹងល្អឬធ្វើអ្វីតែងមានភ្លើងសញ្ញាពណ៌បៃតងរង់ចាំជានិច្ច។ចំពោះការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្តហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកគួរសមដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានការទុំជោរហើយជាឱកាសល្អក្នុងការផ្សំផ្គុំជាគ្រួសារផង៕