Porshe Saran ជាតារាប្រុសថៃល្បីឈ្មោះមួយរូបក្នុងចំណោមតារាល្បីៗជាច្រើននៅក្នុងឧស្សាហកម្មកំសាន្តថៃ។ លោកក៏ជាតារាស្នូល ជាតួឯកប្រុសមានឈ្មោះបោះសំឡេងម្នាក់របស់ប៉ុស្តិ៍ទូរទស្សន៍ថៃលេខ៧ផងដែរ។ ប៉ុន្តែក្រោយដល់កំណត់កុងត្រាជាមួយប៉ុស្តិ៍ថៃខាងលើ កាលពីអំឡុងចុងឆ្នាំ២០២០កន្លងទៅ តារារូបនេះបានសម្រេចចិត្តដើរចេញ ដោយមិនបន្តជ្រកក្រោមទ្រនុំចាស់នេះបន្តទៀតឡើយ។
ការចាកចេញរបស់ Porshe បានបន្សល់ទុកចម្ងល់ដល់អ្នកគាំទ្រជាច្រើន ថាហេតុអ្វីតារារូបនេះដាច់ចិត្តចោលទ្រនុំចាស់ដែលធ្លាប់តែសុខស្រួលកន្លងមក។ ចូលរួមនៅក្នុងកម្មវិធីមួយកាលពីថ្មីៗនេះ Porshe បានប្រកាសជាផ្លូវការថា បន្ទាប់ពីចាកចេញពីប៉ុស្តិ៍លេខ៧ ពេលនេះលោកជាតារាឯករាជ្យហើយ។










