កាលពីពេលថ្មីៗនេះតារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Taew បានរៀបចំកម្មវិធីខួបកំណើតជូនម្ដាយជាទីស្រលាញ់របស់ខ្លួន ដោយបានអញ្ជើញ បងប្អូន និងសាច់ញាតិមកចូលរួមផងដែរ។

តែយ៉ាងណាមិញតាមរយៈរូបភាព និងសកម្មភាពធ្វើខួបកំណើតនេះ ស្រាប់តែមានមហាជនមួយចំនួនបាននាំគ្នាបញ្ចេញមតិរិះគន់ទៅតារាស្រីរូបនេះថា ធ្វើកម្មវិធីជួបជុំខណៈពេលដែលប្រទេសកំពុងតែរីករាលដាលជម្ងឺកូវីដ១៩ផងដែរ។
មិនត្រឹមតែប៉ុនណោះ ក៏មានមនុស្សមួយចំនួនបានរិះគន់ ពីការមិនពាក់ម៉ាស់ មិនរក្សាគម្លាត ដែលនេះជាអំពើផ្ទុយពីការអំពាវនាវរបស់ក្រសួងសុខាភិបាលទាំងស្រុងតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី