សម្រាប់រឿងហូលីវូតគឺជាប្រភេទរឿងខ្នាតធំ ដែលត្រូវបានដាក់បញ្ចាំងស្ទើរតែគ្រប់ប្រទេស ហើយអ្វីដែលពិសេសនោះគឺមានរឿងហូលីវូតចំនួន៣រឿង ដែលមានការចូលរួមសម្តែងដោយតារាប្រុសស្រីថៃដែលកំពុងមានប្រជាប្រិយភាព។


ខាងក្រោមនេះគឺជារឿងទាំង ៣ និងតួអង្គល្បីៗដែលរួមសហការសម្តែងនៅក្នុងរឿងខ្នាតធំបែបហូលីវូតនេះ
១ រឿង “Paradise City”

រឿងនេះមានការចូលរួមសម្តែងដោយតារាស្រីដែលកំពុងមានប្រជាប្រិយភាពខ្លាំងគឺ Praya Lundberg ហើយក៏មានតួអង្គល្បីៗដទៃទៀតផងដែរ។
២ រឿង “Thirteen Lives”


រីឯរឿងនេះវិញគឺបានដកស្រង់ឡើងពីរឿងពិតរបស់ក្រុមកូនសិស្ស និងគ្រូបង្វឹកមួយរូបដែលបានជាប់ខ្លួននៅក្នុងរូងភ្នំមួយក្នុងប្រទេសថៃ ហើយតួអង្គល្បីៗដែលបានចូលរួមសម្តែងមានដូចជា Weir, Jamyjamess, wo Popetorn, Tui Thirapat និង Ploy Pattrakorn។
៣ រឿង “The Misfits”



តួអង្គបុរសសង្ហាក្នុងប្រទេសដែលបានចូលរួមសម្តែងនោះគឺ Mike Angelo ដែលមហាជនភាគច្រើនធ្លាប់បានឃើញគាត់ចូលរួមសម្តែងនៅក្នុងរឿងភាគចិនជាច្រើនរួចមកហើយ តែលើកនេះសម្តែងក្នុងរឿងខ្នាតធំប្រភេទហូលីវូតវិញម្តង៕