ឆែកមុខឆែកក្រោយ Matt Peranee ប្រលែងតែបន្ទិចៗក៏អាចធ្វើអោយអ្នកមើលឈាមច្រមុះបានដែរ ទាំងស ទាំងម៉ត់ ស៊ិចស៊ីមិនធម្មតា!!! មានរូបភាព
ទាញចំនួនឡាយពីប្រិយមិត្តអ្នកគាំទ្រពេញទឹកពេញដីដោយមិនលំបាក សម្រាប់តារាសម្ដែងស្រី Matt Peranee នៅថ្មីៗនេះក្នុង IG @mattperanee សាម៉ីខ្លួនបានផុសរូបភាពបែបសប្បាយៗខណៈកំពុងឈថតរូបជាមួយនិងដើមឈើដែលដាំដោយខ្លួនឯងនៅក្នុងផ្ទះ ព្រមជាមួយឈុតពណ៌ឆើតឆាយគួអោយស្រលាញ់ ដើម្បីអោយហ្វេនៗបានបាត់នឹកខ្លះ

តែថាក្រៅពីសម្រស់ហើយ Matt បានធ្វើអោយគ្រប់គ្នាចូលទៅចុចឡាយត្រូវចិត្តជាខ្លាំងហើយ នៅមានកន្លែងដែលត្រូវចាប់អារម្មណ៍និងធ្វើអោយអ្នកបណ្ដាញសង្គមគ្រប់និយាយដល់នោះគឺ ស្បែកសបែបផ្កាឈូក ដែលសចែងចាំងដល់ភ្នែកបណ្ដារជន ជាពិសេសនៅមានឈុតឆែកខាងក្រោយយ៉ាងជ្រៅទៀត
អាចនិយាយបានថា Matt មានគ្រប់គ្រឿងទាំងភាពស៊ិចស៊ី និងគួអោយស្រលាញ់ ធ្វើអោយអ្នកគាំទ្រញ័របេះដូងអស់
អត្ថបទដោយ : នីត្តា











