ហៃសូ Pok ចាក់វ៉ាក់សាំងកូវីដ-19 តែ caption ត្រូវបានអ្នកបណ្ដាញសង្គមទាញទៅពាក់ព័ន្ធជាមួយ Aum Phatcharapa ថា….! មានរូបភាព
រូបភាពរបស់អ្នកជំនួញធំល្បីឈ្មោះនិងអ្នកសិល្បៈ ដែលត្រូវចូលខ្លួនទៅទទួលវ៉ាក់សាំងកូវីដ-19 មួយរយៈនេះបានបង្ហាញចេញមកជាបន្ដបន្ទាប់ រួមទាំងហៃសូ Pok កំលោះជិតដិតនិងតារាស្រីជួរមុខយ៉ាង Aum Phatcharapa ដែលទើបបង្ហាញរូបភាពទៅចាក់វ៉ាក់សាំង ព្រមជាមួយនិងអារម្មណ៍យល់ឃើញថាចង់អោយកូវីដ-19 ទៅអោយបាត់ៗ រអ៊ូថាចង់កាត់សក់ហើយ ព្រោះពេលនេះសក់ទាំងវែងទាំងស្កូវ ហើយមិនបានចូល Gym ហាត់បា្រណជិតក្លាយជាឆ្នាំហើយ តាមឃ្លារបស់ហៃសូ Pok ដែលបានសរសេរថា

“Got jabbed today ពេលណាទើបកូវីដ-19 បាត់អស់ទៅ ចង់កាត់សក់ហើយ #ទាំងវែងទាំងស្កូវ #ចូល Gym ក៏មិនបានជិតមួយឆ្នាំទៅហើយ 5555 Hope all this passes soon. Stay safe people”
រឿងនេះមានតែហ្វេនៗចូលទៅ comment ដល់ហៃសូ Pok ទាញទៅពាក់ព័ន្ធដល់អ្នកម៉ែ Aum ដូចជា ម៉ែមាន Barber ត្រូវតែទៅហើយឪ, នៅតែសង្ហាដូចដើមចា, អោយអ្នកនាង Aum លាប់ពណ៌សក់ខ្មៅអោយទៅចា, លង់ស្រលាញ់ជំនួសម៉ែ Aum ហើយ, ទោះបីជាស្កូវក៏នៅតែសង្ហាដូចដើមចា, មិនបាច់លាបក៏សង្ហាដែលចា, អោយបង Aum កាត់ទៅទៅបាទសូមធានាថាសង្ហាជាងគេក្នុងប្រថពី
អត្ថបទដោយ : នីត្តា
















