អុញ! តារាស្រីជើងចាស់ដ៏ល្បីឈ្មោះ Katreeya English បង្ហើបថាមិនចង់រៀបការរឺមានស្នេហាអីទៀតទេ!

តារាស្រីជើងចាស់ដែលមហាជនភាគច្រើនធ្លាប់បានស្គាល់ហើយថាជា អ្នកចម្រៀងផង តារាបង្ហាញម៉ូតផង និងជាតារាសម្តែងស្រីឆ្នើមមួយរូប នាង Katreeya English​ បានលួចបង្ហើបប្រាប់ដល់ទស្សនិកជនក្នុងពេលទទួលបទសំភាសន៍នៅលើទូរទស្សន៍ថៃមួយថា បទពិសោធន៍ស្នេហាខកបំណងដែលនាងធ្លាប់បានឆ្លងកាត់កន្លងមក បានធ្វើអោយនាងរៀងចាលនឹងរឿងស្នេហាហើយ។

នាងក៏បានបន្តទៀតថា សព្វថ្ងៃនេះជីវិតរបស់នាងគឺកំពុងតែមានភាពរីករាយនិងក្តីសុខ បើទោះជានាងគ្មានស្នេហាមកថ្នាក់ថ្នមក៏ដោយ ត្រឹមតែមានមិត្តភក្តិល្អៗ គ្រួសារដែលស្រឡាញ់នាងគឺជីវិតនាងគ្រប់គ្រាន់ហើយ។ ការមានស្នេហានិងការរៀបការគឺមិនមានអ្វីដែលធ្វើអោយនាងរំជើបរំជួលទៀតនោះទេ ក្រោយពីជួបនូវរឿងស្នេហ៍ខកចិត្តជាច្រើនដងមក៕