Chompoo Araya បន្ទាប់ពី Review រឿងចាក់វ៉ាក់សាំងកូវីដ Sinovac ត្រូវបណ្ដារអ្នកបណ្ដាញសង្គមរិះគន់បែកផ្សែង!!! មានរូបភាព
Chompoo Araya បន្ទាប់ពីនិយាយទាក់ទងនិងវ៉ាក់សាំង Sinovac មានទាំងសម្លេងទះដៃសាទរដែលនាងបានអធិប្បាយបានល្អ ហើយក៏មានសម្លេងរិះគន់ខ្លាំងណាស់ដែរមិនអោយចាញ់សម្លេងគាំទ្រប៉ុន្មាននោះទេ

ក្លាយទៅជាប្រធានបទក្ដៅនៅក្នុងអនឡាយតែម្ដងបន្ទាប់ពីម៉ាក់ៗ Chompoo បាននិយាយបកស្រាយអំពីវ៉ាក់សាំង Sinovac ដោយនាងបានសរសេរប្រាប់យ៉ាងលម្អិតព្រមទាំងប្រាប់អោយសិក្សាពត៌មានលំអិតដោយខ្លួនឯងបន្ថែមមួយមួយរយៈពេលហើយ ហើយនៅពេលមានឪកាសចាក់ទើបនាងប្រញាប់ទៅដោយគ្មានការស្ទាក់ស្ទើរចិត្តនោះទេ
ក្រោយពីនាងបានផុសអំពីវ៉ាក់សាំងនិងមានអ្នកចូលទៅបញ្ចេញមតិយោបល់ជាច្រើនពេញទឹកពេញដីទាំងបក្សខាងសរសើរពីការសរសេរនិងផ្ដល់ពណ៌មានគម្រូដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត សរុបជារួមមកនាងប្រាប់ថាជាការយល់ឃើញផ្ទាល់ខ្លួនហើយចង់អោយគ្រប់គ្នាយល់ពីអ្វីដែលនាងបាននិយាយចេញទៅ
ច្បាស់ណាស់ថានិងមានមួយបក្សទៀតដែលនិងមិនពេញចិត្តនិងរិះគន់ខ្លាំងៗជាច្រើន រហូតធ្វើអោយឈ្មោះរបស់ Chompoo ជាប់ #Chompoo ជាលំដាប់លេខមួយ នៅក្នុង Twitter trend ប្រទេសថៃភ្លាមៗ សូម្បីតែ comment ក្នុង IG របស់នាងក៏ក្ដៅបែកផ្សែងមិនចាញ់គ្នាដែរ
អត្ថបទដោយ : នីត្តា














