ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្មីៗនេះសារព័ត៌មានថៃកំពុងតែចុះផ្សាយព្រោងព្រាត អំពីរឿងរា៉វនៃការរិះគន់របស់មហាជនទៅលើ តារាសម្ដែង Taew Natapohn ដែលរៀបចំកម្មវិធីខួបកំណើតឲ្យម្ដាយ នៅសម័យកូវីដ១៩នេះ។
តែយ៉ាងណាមិញ ក្រោយពេលមានមតិរិះគន់ច្រើនឡើងៗ បងស្រីតារាស្រីរូបនេះបានចេញមុខបកស្រាយយ៉ាងដូច្នេះថា៖
«ដឹងហើយ ប៉ុន្តែនេះមិនលើសពី ២០ នាក់ទេ។ មនុស្សជាច្រើន ក៏បានចាក់វ៉ាក់សាំងរួចហើយ។ ទើបតែធ្វើតេស្តកូវីដហើយមិនយូរប៉ុន្មានទេ។ វាមិនមែនជា ពិធីជប់លៀងដែលប្រមូលមនុស្សពីកន្លែងផ្សេងៗនោះទេ ដែលជាអ្វីដែលយើងត្រូវខ្លាចនោះ អរគុណដែលបារម្ភ»
មិនត្រឹមតែប៉ុនណោះ ក៏មានមហាជនមួយចំនួនបញ្ចេញមតិ ថាការជួបជុំរបស់តារាស្រី Teaw គឺសុទ្ធសឹងតែជាក្រុមគ្រួសារ មិនមិនលើសពី២០នាក់ ហើយក៏មិនខុសពីច្បាប់របស់ក្រសួងសុខាភិបាលដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី