បែបនេះក៏មានដែរ? តារាស្រីតួឆ្នាស់តួឆ្នើមល្បីឈ្មោះក្នុងរឿងភាគថៃនាង Aimee Morakot ភិតភ័យភ្ញាក់ផ្អើលទាំងថ្ងៃ ក្រោយមានអ្នកយកផ្កាដាក់សពមកដាក់នៅមុខផ្ទះ ថែមសសេរសារជាប់នឹងថាបន់ឲនាងឆាប់ស្លាប់ទៀតផង។ ដោយរឿងនេះ Aimee គិតថាជានាងស្អប់នាងក្នុងរឿងជាអ្នកធ្វើ ព្រោះថ្មីៗនេះរូបក៏ទើបតែលេងរឿងភាគថ្មីដាក់បញ្ចាំងជាតួខួចមានល្បិចនៅក្នុងរឿង។
ទាំងភិតភ័យតែក៏អស់សំណើចផងដែរ ព្រោះមិនគិតថានឹងមានអ្នកមានអ្នកចូលតួរឿងដល់ថ្នាក់នេះ ព្រោះកន្លងមករូបនាងក៏មានគេតាមជេរតាមថាក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនរួចមកហើយ។ តារាស្រីនាង Aimee បានបន្ថែមទៀតថា រូបនាងសូមត្រង់នេះឡើយសូមកុំធ្វើបែបនេះទៀត សូមកុំតាមជេរនាងទៀត នេះជាការសម្ដែងក្នុងរឿងទេជេរតែតួអង្គក្នុងរឿងទៅបានហើយ។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ




