Weir ឡើងគាំងនិយាយលែងចេញបន្ទាប់បានឃើញ Bella ម្ចាស់ចិត្តតែងខ្លួនក្នុងស្តាយនារីហឹរដូចសាសន៍គេខ្លាំងបែបនេះ ពាក្យថាស្អាតបានហោះឆ្លងទ្វើបមកយ៉ាងលឿន

ជារូបភាពដែលសាងការភ្ញាក់ផ្អើលប្លែកភ្នែកដល់ហ្វេនៗជាខ្លាំងព្រោះយូរៗ ទើបបានឃើញតារាស្រី Bella Ranee ក្រោកមកតែងខ្លួនជានារីខ្ចីហឹរស៊ិចស៊ីម្ដង ដោយស្ទាយនេះ Bella បានទទួលការតែងខ្លួនដោយ Fort-Vinit អ្នកតែងមុខលំដាប់លេខ 1 របស់ប្រទេសថៃនិងឯង អាចនិយាយបានថាស្អាតស៊ិចស៊ីមានស្នេហ៍រកកន្លែងទាស់គ្មាន
ចង់ប្រាប់ថាភាពស្រស់ស្អាតរបស់ Bella បានហោះឆ្លងទ្វើបតែម្ដងក៏គ្មានអ្វីទាស់ខុស ព្រោះក្រោយពីនាងបានផុសរូបនៅក្នុង IG និងអ្នកដំបូងដែលញ័របេះដូងហើយចូលមកសរសើរជាមួយនិងការភ្ញាក់ផ្អើលភ្នែកធំៗមិនក៏មិនមានអ្នកណាក្រៅពី Weir Suklawat សង្សាកំលោះរូបសង្ហារបស់នាងនិងឯង
ទោះបីជាថ្ងៃនេះទាំងពីរនាក់នៅឆ្ងាយពីគ្នា ព្រោះ Weir នៅបន្ដថតរឿងក្នុងប្រទេសអូស្ដ្រាលី តែក្ដីស្រលាញ់ ការព្រួយបារម្ភដែលមានចំពោះគ្នានិងក៏នៅតែស្អិតរមួតមិនរសាយចា
អត្ថបទដោយ : នីត្តា










