អ្នករកស៊ីផ្នែកជំនួញទាំងអស់គួរយល់ដឹង ប្រសិនបើអ្នកជួបប្រទះមនុស្សចំនួន៦ប្រភេទខាងក្រោមនេះ អ្នកនឹងបរាជ័យ
មនុស្សលើលោករមែង មានមនុស្សដែលជួយអោយការងារ ឬក៏ជំនួញរកស៊ីរបស់យើង ថ្កុំថ្កើង និងមនុស្សដែលទាញទំលាក់ជំនួញ ឬក៏ការរកស៊ីយើងអោយដុនដាបទៅៗ។ ខាងក្រោមនេះ គឺជាប្រភេទមនុស្សមួយចំនួន ដែលធ្វើអោយជំនួញគ្រប់យ៉ាងរបស់យើងមិនរីកចំរើន និងឈានទៅរកភាពបរាជ័យ ប្រសិនបើមុខជំនួញនោះ មានជាប់ពាក់ព័ន្ធនឹងគេ៖
១.ពួកមនុស្សស៊ឺរែន
មនុស្សស៊ីរ៉ែន គឺជាមនុស្សដែលអស្ចារ្យ ហើយពួកគេចូលមកក្នុងជំនួញរបស់លោកអ្នក បន្ទាប់មកពួកគេនឹងធ្វើឱ្យលោកអ្នករុញរា ឬដើរថយក្រោយ។ លើសពីមនុស្សដទៃទៀត មនុស្សប្រភេទនេះអាចធ្វើឱ្យការផ្ចង់អារម្មណ៍របស់លោកអ្នកបាត់បង់ ព្រមទាំងការខិតខំប្រឹងប្រែងក៏ខ្សោយថាមពលផងដែរ។
២.ពួកមនុស្សសត្វពពែ
ពពែ គឺដូចជាមនុស្សដែលមានចរិតព្រៃ និយាយច្រើន និងជាមនុស្សដែលមានឥទ្ធិពលលើអ្នកដទៃតាំងពីកំណើត។ មនុស្សប្រភេទនេះមានចំណុចខ្លាំងច្រើនណាស់ ប៉ុន្តែជាបញ្ហា គឺពួកគេប្រើចំណុចខ្លាំងទាំងនោះក្នុងន័យច្រណែនឈ្នានីស ផ្ដួលដៃគូទៅវិញ។
៣.ពួកមនុស្សសត្វដំរី
មនុស្សសត្វដំរី គឺជាមនុស្សដែលមិនចេះភ្លេចឡើយ។ ហើយបើពួកគេជាដៃគូជំនួញរបស់លោកអ្នកវិញនោះ ពួកគេមិនដែលឱ្យលោកអ្នករួចខ្លួន ចំពោះកំហុសក្នុងអតីតកាលរបស់លោកអ្នកឡើយ។ ដូច្នេះហើយសូមកុំឱ្យសត្វដំរីមួយក្បាលទាញលោកអ្នកទៅក្នុងអតីតកាលរបស់លោកអ្នកអី។
៤.ពួកមនុស្សស្អប់ខ្ពើម
មនុស្សស្អប់ខ្ពើម គឺជាមនុស្សដែលចង់តែឡើងធំ ប៉ុន្តែមិនដែលខិតខំប្រឹងប្រែង ដើម្បីទៅដល់ចំណុចដែលពួកគេចង់ទៅដល់នោះឡើយ។ ផ្ទុយទៅវិញពួកគេចង់រុញអ្នកនៅជុំវិញឱ្យធ្លាក់ចុះក្រោម ដូច្នេះគេមានអារម្មណ៍ថា ពួកគេកំពុងតែឡើងលើហើយ។
៥.ពួកមនុស្សអំនួតពេក
មនុស្សប្រភេទនេះមានអំនួតណាស់ ពួកគេមានទេពកោសល្យ ហើយតែងមានអារម្មណ៍ថា ពួកគេជាជនសកម្ម។ ពួកគេជាមនុស្សដែលមានគ្រោះថ្នាក់បំផុត នៅពេលដែលលោកអ្នកតម្រូវឱ្យពួកគេធ្វើការងារជាក្រុម។
៦.ពួកមនុស្សពូកែម្នាក់ឯង
មនុស្សប្រភេទនេះគ្មានចេះ យល់ពីអ្នកដទៃឡើយ បើបណ្តោយគេអោយធ្វើការម្នាក់ឯងគ្រាន់បើ តែបើទាញគេចូលក្រុម ឬប្រជុំជាមួយ គឺទៅជាមនុស្សល្ងង់មួយរំពេច ហើយខ្លាចគេ មិនហ៊ានបញ្ចេញគំនិត ខ្លាចខុស ខ្លាចខ្មាសគេ ខ្លាចគេដឹងពីចំណេះខ្លួន ចូលចិត្តអួតក្នុងចិត្ត រិះគន់គេក្រោយខ្នងញ៕