រឿងភាគថៃថ្មីៗបានចាប់ផ្តើមដាក់បញ្ចាំងជាបន្តរបន្ទាប់ ដែលសុទ្ធតែជាតារាប្រុសស្រីដែលមានប្រជាប្រិយភាពខ្លាំងបានចូលរួមសម្តែង។ កំឡុងពេលរឿងភាគថៃជាច្រើនរឿងបានកំពុងតែដាក់បញ្ចាំង មានតួឯកប្រុសស្រី ៣គូ ដែលធ្វើអោយមហាជនលាន់មាត់ថា សម្តែងសមគ្នាខ្លាំងមែនទែន។

ខាងក្រោមនេះគឺជារឿងភាគទាំង ៣រឿងដែលបានឆក់យកបេះដូងអ្នកទស្សនាអោយជក់ចិត្តដិតអារម្មណ៍ដោយសារតែតួអង្គសម្តែង ស៊ីចង្វាក់គ្នាខ្លាំង៖
១ រឿង “Unhappy Birthday” ដែលមានតួឯកបុរសសង្ហា DJ Push រួមជាមួយតួឯកស្រីវ័យក្មេង Sammy Cowell។

២ រឿង “Sai Luerd Song Huajai” តួប្រុសក្នុងរឿងគឺ Mik Thongraya និងតួអង្គស្រីគឺ Thisa Varitthisa។
៣ រឿង “My Lovely Bodyguard” តួឯកប្រុសក្នុងរឿងនេះគឺ Ken Phupoom រួមសហការជាមួយតួឯកស្រី Vill Wannarot។


