អីយ៉ាស់! គូស្នេហ៍ Mark-Kim ទិញឡានថ្មីទុកជិះជុំគ្រួសារហើយ សង្ស័យមានដំណឹងល្អឆាប់ៗនេះហើយទេដឹង!

គូស្នេហ៍តារាប្រុសស្រីថៃជាច្រើនដែលបានចាប់ផ្តើមចំណងស្នេហ៍ ក្រោយពីបានសម្តែងរឿងរួមគ្នា ហើយមហាជនច្បាស់ជាបានស្គាល់ច្បាស់ចំពោះគូស្នេហាមួយគូនេះ។ អ្នកទាំងពីរបានចាប់ផ្តើមទំនាក់ទំនងស្នេហាអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ អាចចាត់ទុកថាជាស្នេហាបែបមនុស្សធំហើយ ព្រោះអ្នកទាំងពីរគឺតែងតែបង្ហាញពីការស្រឡាញ់ បារម្មណ៍ គាំទ្រ លើកទឹកចិត្តគ្នាទៅវិញទៅមកជានិច្ច។

កាលពីពេលថ្មីៗនេះ ទស្សនិកជនជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ការទិញរថយន្តបែបគ្រួសារថ្មីមួយ ដែលធ្វើអោយមហាជនជាច្រើនគិតថា តើពួកគេនឹងមានដំណឹងល្អទាក់ទងនឹងការរៀបការឆាប់ៗនេះហើយរឺយ៉ាងណា៕

After Footer (Active) - damrei Mr1 Zone2