តារាស្រី Pooklook ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយមានអ្នកស្រឡាញ់គាំទ្រជាច្រើនខណៈរឿងភាគដែលនាងបានថតសុទ្ធតែទទួលបានការគាំទ្រពីទស្សនិកជនច្រើន។
កាលពីយប់ថ្ងៃទី២០នេះ ម្តាយរបស់តារាស្រីរូបនេះបានដួលបោកក្បាលសន្លប់ ដែលក្រុមគ្រួសារនិងរូបនាងមានការព្រួយបារម្ភយ៉ាងខ្លាំង និងត្រូវបញ្ចូនចូលបន្ទប់សង្គ្រោះបន្ទាន់ទាំងយប់។ យ៉ាងណាម៉ិញស្ថានភាពរបស់ម្តាយនាងនៅពេលនេះបានធូរស្រាលបន្តិចហើយ ប៉ុន្តែគាត់នៅមិនទាន់ដឹងខ្លួននៅឡើយនោះទេ មហាជនជាច្រើនបានបន់ស្រន់ និងសូមអោយម្តាយរបស់នាងបានដឹងខ្លួន និងសូមអោយសុខភាពរបស់គាត់ប្រសើរឡើងវិញឆាប់ៗនេះ៕





