តើអោយឆ្លើយយ៉ាងម៉េចបើសួរចឹង! A Tinpan គាំងរកពាក្យឆ្លើយមិនបាននៅពេល Ann Thongprasom សួរថា….! មានរូបភាព
មានសកម្មភាពគួអោយអស់សំណើតសើចរឹងពោះទៀតហើយ សម្រាប់គូស្នេហ៍រវាង A Tinpan ជាមួយ Ann Thongprasom ដែលតែងតែញោះគ្នាបង្អាប់គ្នាលេងតាមបណ្ដាញសង្គមអោយហ្វេនៗបានឃើញជាញឹកញាប់

ជាមួយគ្នានេះផងដែរក៏មានរូបភាពដែលទើបនិងផុសថ្មីៗនៅក្នុង IG @atinnabhan របស់ខាងប្រុស ដែលជារូបភាពខណៈពេលសាម៉ីខ្លួនកំពុងអង្គុយផ្អែកក្នុងឡាន រហូតអ្នកគាំទ្រ ដែលបានឃើញសង្ស័យថា មានអត្ថន័យយ៉ាងដូចម្ដេច?
រហូតបានអូលទៅមើល caption ទើបដឹងថា តាមពិតទៅរូបភាពនេះជារូបភាពដែល Ann Thongprasom ថតអោយ ថែមទាំងសួរដល់សាម៉ីខ្លួនទៀតថា ហេតុអ្វីមិនផុសក្នុងបណ្ដាញសង្គម។ នៅពេលដែលនាងឃើញថាពន្លឺនៅក្នុងរូបភាពស្អាត
ហើយ A Tinpan បានអធិប្បាយគ្រប់យ៉ាងតាមឃ្លាខាងឡើងយ៉ាងច្បាស់ៗថា ” Ann ថតរូបពន្លឺស្អាត…..ថាហេតុអ្វីមិនផុសដោយ @annethong មិនដឹងថាឆ្លើយយ៉ាងម៉េច…ផុសហើយចប់ណា”
រឿងនេះធ្វើអោយហ្វេនៗអ្នកគាំទ្ររបស់អ្នកទាំងពីរសើចជាខ្លាំង ព្រោះទោះបីជាកំលោះ A មិនមានចម្លើយអោយ តែគ្រប់យ៉ាងនៅក្នុងរូបភាពច្បាស់ណាស់ទៅហើយ ហើយចំពោះ comment ដែលផ្ញើរចូលមកនិងគឺមានអត្ថន័យតែមួយថា លើកនេះ A ត្រូវ Ann បង្អាប់បែបចំៗ មិនទុកផ្លូវអោយដើរទល់តែសោះ
អត្ថបទដោយ : នីត្តា












