ស្ថាបនិក​លក់ចាប់ហួយ​នៅប្រទេសឥណ្ឌូនេស៊ី គ្រាន់តែកែច្នៃ​ទីតាំង​រកស៊ីសោះ​ចំណេញ​បាន​ជិត​៤០លាន​ដុល្លារ​

ក្រឡេកមើលជុំវិញផ្ទះអ្នកទាំង​អស់​គ្នា​ប្រហែល​ជាមិនខ្វះទេ តូបលក់ចាប់ហួយលក្ខណៈគ្រួសារ​ ប៉ុន្តែ​សម្រាប់សហគ្រិន​ឥណ្ឌូនេស៊ី​វិញ បាន​ឆ្នៃរបរលក់ចាប់ហួយនេះឱ្យកាន់តែទំនើប ដោយគ្រាន់តែបន្ថែម​នូវ​បច្ចេកវិទ្យា​បន្តិច​បន្តួច​ប៉ុណ្ណោះ។

ក្រុមហ៊ុន ដែលបានបង្កើត​ជាតូបលក់ចាប់ហួយទំនើបនេះ​មានឈ្មោះថា Warung Pintar ដោយបានឆ្នៃ​ដាក់បច្ចេកវិទ្យាកំប៉ិកកំប៉ុក​ដូចជា Wi-Fi និង​កញ្ចក់ទូរទស្សន៍ LCD ជាដើម បន្ថែមពីនោះ​ក្នុង​តូបលក់ចាប់ហួយទំនើបនោះមានឌុយសម្រាប់សាកថ្មស្មាតហ្វូនបន្ថែមធ្វើឱ្យភ្ញៀវ​អាចអង្គុយ​លេង​បានយូរ​។

លក្ខណៈប្លែកពីគេ​របស់​តូបលក់ចាប់ហួយនេះ គឺ​ Warung Pintar ធ្វើឱ្យវាមានលក្ខណៈធូរថ្លៃ ដោយប្រជាជនឥណ្ឌូនេស៊ី មិនត្រូវ​ចាំបាច់ចំណាយដើមទុនច្រើន ឬ​យក​ផ្ទះខ្លួនឯង​នាំឱ្យខាតនោះទេ ពោលគឺគ្រាន់តែ​ទិញ​តូបតូច​ៗដែលអាច​ផ្លាស់ទីបានគ្រប់ទីកន្លែង​របស់ Warung Pintarជាការស្រេច។

តូបលក់ចាបហួយនេះ ត្រូវ​បានអាជីវកម្មបង្កើតថ្មីមួយនេះ ឆ្នៃបង្កើត​ឡើង​យ៉ាង​ណាឱ្យលក់បានក្នុងតម្លៃទាប​ ធ្វើយ៉ាង​ណាឱ្យប្រជាជនឥណ្ឌូនេស៊ីមានលទ្ធភាពទិញបាន តាមរយៈតម្លៃប្រមាណតែ៥ពាន់ដុល្លារ​តែប៉ុណ្ណោះ ហើយជាមួយគ្នានេះផងដែរ អ្នកលក់ក៏មិនចាំបាច់​បារម្ភរឿង​ពិបាក​រកប្រភពទំនិញផងដែរ ដោយ​ Warung Pintar ត្រូវ​បានវិនិយោគ​ពីអាជីវកម្មពាន់លានដុល្លារ Bukalapak ដែលជាអ្នកផ្គត់ផ្គង់ទំនិញ​អនឡាញ​ដ៏ធំមួយនៅឥណ្ឌូនេស៊ី។

Bukalapak ធ្វើការ​វិនិយោគនេះក៏ដោយសារតែ​អាចលក់ទំនិញរបស់ខ្លួនឱ្យ​ទៅ បណ្ដាអ្នកលក់ចាប់ហួយឱ្យ Warung Pintar ហើយស្របពេលនឹង​បង្កើនការលក់រកចំណូលចូលក្រុមហ៊ុននោះ ក៏បានជួយ​ជីវភាពប្រជាជន​ឥណ្ឌូ​នេស៊ី​ដែលអ្នក​ផលិត​ផលិតផលនៅក្នុងស្រុក​ផងដែរ។

ទើបតែបង្កើតទើបតែបាន២ឆ្នាំទេ ប៉ុន្តែគំនិត​នៃ​ការ​បង្កើត​របររកស៊ី​ឱ្យប្រជាជនមួយនេះមានគេវិនិយោគ​ជិត​៤០លានដុល្លារ មាន​តូបច្រើនជាង​១ពាន់តូប ខណៈដែលចុងឆ្នាំនេះ​ក្រុមហ៊ុន​នឹង​ពង្រីកឱ្យបាន៥ពាន់តូប៕