Mark Prin ខ្លាចក្រមុំមិនដឹងថាខ្លួនជាកម្មសិទ្ធរបស់អ្នកណា ផុសរូបខ្លួនតែ Caption ដាក់ថេកអោយ Kimberly !!! មានរូបភាព
ភាពផ្អែមល្ហែមដែលមានមិនដែលបាត់បង់សូម្បីតែបន្ទិច សម្រាប់គូស្នេហ៍តារាប្រុសស្រី Mark Prin និង Kimberly ដែលពីមួយថ្ងៃទៅមួយថ្ងៃក្លិននៃស្នេហាកាន់តែជះក្លិនសុះសាយកាន់តែខ្លាំងឡើងៗ

ជាក់ស្ដែង Mark Prin បានផុសរូបភាពខ្លួននៅក្នុង Instagram ផ្ទាល់ខ្លួន @mark_prin តែ Caption វិញផ្អែមជាងស្ករត្នោតថែមទាំងដាក់ថេកអោយ Kimberly ទៀតថា “អោយអ្វីក៏អាចអោយបាន អោយនាងអស់ទាំងចិត្តទៀតក៏ធ្វើរួចទៅហើយ @kimmy_kimberley គេគិតខ្លួនឯងទេណា”
ហើយខាងស្រីក៏បានចូលទៅឆ្លើយតបវិញភ្លាមៗថា “55555555555555 A+ ចា” រឿងនេះធ្វើអោយអ្នកគាំទ្ររបស់ MK ត្រូវប្រញាប់ចូលមកទទួលក្លិនស្នេហ៍ពីអាយដលភា្លមៗ ថែមទាំងប្រាប់ទៀតថា គូនេះដូចទើបតែញ៉ែគ្នាដំបូងៗចឹង ស្រមោងតោង Instagram ព្រោះតែភាពផ្អែមល្ហែមនិងឯងចា
អត្ថបទដោយ : នីត្តា













