កូនស្រីតារាកំប្លែងលោក Mum Jokmok និយាយពីជីវិតកាលពីក្មេងមិត្តភក្ដិបង្អាប់ជាប្រចាំជាមួយពាក្យថាមិនស្រស់ស្អាត!!
កូនស្រីតារាកំប្លែងល្បីឈ្មោះក្នុងសិល្បៈថៃកូនរបស់លោក Mum Jokmok ថ្មីៗនេះបានបង្ហើបប្រាប់ពីអតីតកាលដែលនាងឆ្លងកាត់ជីវិតកាលពីកុមារភាពក្នុងនាមជាកូនស្រីអ្នកកំប្លែង។
ដោយកូនស្រីលោក Mum Jokmok រូបនេះមានឈ្មោះថា Bussarakam ពេលនេះក្លាយជាអ្នកម្ដាយគេនិងជាអ្នកជំនួញស្រីមួយរូបហើយផងដែរ តែរូបនាងនៅតែមិនភ្លេចជីវិតកាលពីកុមារភាពដែលខ្លួនឆ្លងកាត់។ នាង Bussarakam បាននិយាយពីជីវិតកាលពីនាងនៅរៀនផងដែរថាតែងត្រូវគេចាត់ទុកជាតួកំប្លែងក្នុងថ្នាក់ ត្រូវមិត្តភក្ដិនិយាយបង្អាប់ដោយពាក្យផ្សេងៗ ព្រមទាំងបង្អាប់មុខមាត់នាងដែលដូចឪពុកថាមិនស្រស់ស្អាតផងដែរ។ ទោះជាធំឡើងរូបនាងទៅធ្វើការកែសម្រស់ហើយ នៅតែមានអ្នកតាម Comment ថាឲថាធ្វើហើយនៅតែមិនស្អាតទៀត ធ្វើឲនាងបាត់បង់ជំនឿចិត្តធ្លាប់យំសោកព្រោះរឿងនេះកាលពីក្មេង។ ពេលនេះនាងក្លាយជាមនុស្សរឹងមាំចង់ចែករំលែកបទពិសោធន៍នេះទៅអ្នកដែលកំពុងជួបរឿងបែបនេះ ឲជឿជាក់លើខ្លួនឯងដើរទៅមុខធ្វើរឿងដែលខ្លួនចង់ធ្វើក្នុងជីវិតឲបានសម្រេច ជីវិតជារបស់យើងអ្នកដែលថាមិនមានតំលៃក្នុងជីវិតយើងទេ។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ