សម្រស់របស់តារាស្រីថៃ Pimtdao ក្រោយធ្វើការកែច្រមុះជាលើកទី ២ ពិតជាស្រស់ស្អាតមែន!

តារាស្រី Pimtdao ដែលកំពុងតែទទួលបានប្រជាប្រិយភាពគួរសមក្នុងវិស័យសិល្បៈប្រទេសថៃ បើមើលទៅលើរូបសម្រស់របស់នាងវិញ ហ្វេនជាច្រើនច្បាស់ជាបានដឹងហើយថានាងប្រាកដជាធ្លាប់ធ្វើការវះកាត់កែមុខកែមាត់ហើយ។

កាលពីពេលថ្មីៗនេះ ក៏មានបណ្តាលហ្វេនៗរបស់ជាច្រើនបានចោទជាសំនួរទៅកាន់នាងថា តើនាងមានបានធ្វើការកែច្រមុះរឺទេ? តារាស្រីដែលមានមុខមាត់ស្រស់ស្អាតស៊ិចស៊ីមួយរូបនេះ បានឆ្លើយតបយ៉ាងរមទម្យជូនទៅកាន់ហ្វេនៗវិញ ដោយគ្មានការក្រោធខឹងនឹងសំនួរនោះទេ។ នាងបានសារភាពថានាងពិតជាបានធ្វើការកែច្រមុះពិតមែន ព្រោះការកែលើកទី១គឺរយៈពេល១០ឆ្នាំហើយ ទើបនាងធ្វើការកែច្រមុះឡើងវិញម្តងទៀត ហើយពេលនេះគឺកែបានមួយខែមកហើយ។

ការឆ្លើយតបទៅហ្វេនយ៉ាងសុភាពរាបសារ និងស្មោះត្រង់ចេញពីចិត្តរបស់នាង បានធ្វើអោយហ្វេនៗជាច្រើនកាន់តែពេញចិត្តស្រឡាញ់ និងគាំទ្រនាងខ្លាំងឡើង៕

After Footer (Active) - damrei Mr1 Zone2