ពិតមែនឬ??? លេចឮពត៌មានតារាស្រី 5 មិនបន្តកុងត្រាជាមួយប៉ុស្ដិ៍ទូរស្សន៍ដែលដែលខ្លួនធ្លាប់កសាងជំហានដំបូងជាអ្នកសិល្បៈ….!! មានរូបភាព
យោងទៅតាមពាក្យចចាមរ៉ាមរបស់តារាស្រីល្បីៗដែលកំពុងនិងត្រៀមខ្លួនហោះហើរចេញពីប៉ុស្ដិ៍ទូរទស្ស អាចនិយាយបានថាពេលនេះក្លាយទៅជាប្រធានបទក្ដៅនៅលើលោកអនឡាយ ព្រោះពាក្យចចាមរ៉ាមបាននិយាយរៀបរាប់ថា ជាតួឯកស្រីលំដាប់ជួរមុខរបស់ TV តែម្ដង ហើយក៏មានអ្នកដៅទៅលើតារាដូចជា លំដាប់តារាមេដែកស្រូបទាញនិងកែប្រែស្ថានភាពប៉ុស្ដិ៍ទូរទស្សន៍ខ្លាំង នៅក្នុងវិស័យសិល្បៈមិនក្រោមជាង 10 ឆ្នាំ សម្ដែងរឿងមិនតិចជាង 10រឿង ប្រមូលរង្វាន់តារាសម្ដែងនាំមុខស្រីជាច្រើនវេទតិកា ធ្លាប់ជួបលំដាប់ 50ក្នុងចំណោមតារាស្រីដែលមានមុខស្អាត លក្ខណៈសក្ដិសមជាមួយនិងនារីហ្វេសិនប្រចាំអាស៊ី មិនទំនេរតែក៏មិនទាន់រៀបការ

Bella Ranee តារាស្រីប៉ុស្ដិ៍លេខ 3 ចូលប្រលូកក្នុងវិស័យសិល្បៈតាំងតែ 2001 មកដល់ថ្ងៃនេះប្រមាណ 10 ឆ្នាំហើយ មានលទ្ធផលកាងារជាច្រើនទាំងការងារសម្ដែងរឿងជាង 20រឿង បទចម្រៀង រឿងភាគនិងភាពយន្ដ លទ្ធផលការងារដែលសាងកេរ្ដិ៍ឈ្មោះរបស់ Bella អោយល្បីមកដល់សព្វថ្ងៃនេះគឺរឿង បុព្វេសន្និវា ដែលសាងកេរិ្ដឈ្មោះឡើងខ្ពស់ជាងប្រវត្ដសាស្ដ្រតែម្ដង ចំណែកឯរឿងរង្វាន់អាចធានាបានថានាងជាតារាសម្ដែងដែលមានគុណភាព ឈ្មោះរបស់ Bella អាចប្រមូលរង្វាន់ពិវេទិកាធំៗ ដែលជាទីមោទនភាព ក្រៅពីនេះ Bella សម្រស់វិញនាងបានជាប់លំដាប់តារាស្រីដែលមានផ្ទៃមុខស្អាតបំផុតនៅគ្នុងអាស៊ីក្នុងឆ្នាំ 2020 ទៀតផង

Yaya – Urassaya តារាស្រីប៉ុស្ដិ៍លេខ 3 ចូលក្នុងវិស័យសិល្បៈតាំងតែឆ្នាំ 2008 មកដល់ថ្ងៃនេះគឺ 13ឆ្នាំហើយ មានលទ្ធផលការងារសម្ដែងរឿងមិនតិចជាង 15រឿង ក្រៅពីមានលទ្ធផលខ្សែភាគយន្ដ 2រឿងគឺ ប្អូនស្រីជាទីស្រលាញ់ ហើយនិង នាគី វគ្គ 2 អាចនិយាយបានថាគ្រប់លទ្ធផលការងារនិងសុទ្ធតែទទួលបានក្រសែឆ្លើយតបយ៉ាងល្អ ចំពោះរឿងរង្វាន់សូមប្រាប់ថាឈ្មោះរបស់នាង គឺថានាំមុខនិងមានសមត្ថភាពគ្រប់វេទិកា អាចនិយាយបានថាទាំងស្អាតទាំងពូកែ រហូតដល់នាងបានជាប់លំដាប់ឈ្មោះ 100នាក់ដែលមានមុខស្អាតបំផុតក្នុងលោក 100 Most Beautiful Women in the World 2020 នាងជាប់លំដាប់ទី 4 ក្នុងការ Vote លើកនេះ បច្ចុប្បន្ននេះ 2021 Yaya កំពុងថតរឿង គឺអូន Bad Romeo ប្រកបគូជាមួយ Mario សម្រាប់រឿងកុងត្រារបស់ Yaya ជាមួយប៉ុស្ដិ៍លេខ 3 មិនដែលបង្ហាញឬផ្សព្វផ្សាយឡើយ ព្រោះនាងដូចជា ឡូកូរបស់ប៉ុស្ដិ៍ទៅហើយ ចំណែកឯរឿងស្នេហាក៏ផ្អែមល្ហែមណាស់ដែរ

Taew – Natthaporn តារាសម្ដែងរបស់ TV 3 ចូលក្នុងវិស័យសិល្បៈតាំងតែ 2006 មកដល់ពេលនេះក៏ 15 ឆ្នាំហើយ ថតរឿងមិនក្រោម 20 រឿង ក្រៅពីសម្ដែងរឿងហើយ Taew នៅមានថតវីដេអូចម្រៀងជាច្រើនបទដូចគ្នា ហើយជាក់ស្ដែងជាមួយភ្លេងបទ KumNum របស់ Pok សូម្បីបញ្ជាក់ថាជាភ្លេងដែលមានការគាំទ្រច្រើនខ្លាំងណាស់ ដោយសារតែកេរ្ដិ៍ឈ្មោះនិងសមត្ថភាពរបស់នាងទើបបានទទួលរង្វាន់មកគ្រង់គ្រងជាច្រើនវេទិកាផងដែរ ក្រៅពីនេះ Taew ធ្លាប់ជាប់លំដាប់ស្រីស្អាតនៅក្នុងអាស៊ី The 100 Most Beautiful Asian Face of 2018 សម្រាប់ពត៌មានការបន្ដកុងត្រាខាងអ្នកគ្រប់គ្រងផ្ទាល់ខ្លួនបានចេញមកនិយាយថានាងមិនទាន់ចប់កុងត្រានោះទេគឺនៅច្រើនឆ្នាំទៀត ហើយមានរឿងថ្មី 1 រឿងទៀត តែនៅមិនទាន់បានថតព្រោះតែស្ថានភាពកូវីដ-19 ចំណែកឯងរឿងស្នេហា បើកចំហទាក់ទងគ្នា បានមួយឆ្នាំហើយ

Nine – Supassara តារាស្រីរបស់ TV 3 ចូលសម្ដែងតាំងពី 2001 ចាប់ផ្ដើមពីការថតខ្សែភាគយន្ដមុន ក្រោយមកល្បីល្បាញពីការដើរតួជា Sprite in the series of hormones ក្នុងឆ្នាំ 2003 រហូតបានចុះកុងត្រាជាតារាសម្ដែងក្នុងឆ្នាំ 2018 ហើយមានលទ្ធផលការសម្ដែងរឿងជារៀងរាល់ឆ្នាំជាបន្ដបន្ទាប់ មុននវក្នុងឆ្នាំ 2019 នាងមានពាក្យចចាមរ៉ាមថាកំពុងជិតផុតកំណត់ ហើយនាងក៏ធ្លាប់ផ្ដល់បទសម្ភាសន៍ថានាងបានចុះកុងត្រា 3ឆ្នាំ តែរឿងបន្ដរឿងអត់គឺមិនមានការផ្សព្វផ្សាយចេញនោះទេ តែឃើញថាបន្ទាប់ពីនោះមកនាងនៅតែមានផលការងារសម្ដែងជាបន្ដបន្ទាប់

Kimberly Ann តួឯកស្រី TV 3 ចូលប្រលូកក្នុងវិស័យសិល្បៈតាំងតែឆ្នាំ 2007 មកដល់ពេលនេះក៏បាន 14ឆ្នាំហើយ ថតរឿងមិនតិចជាង 18រឿងរួមការងារជាឯកអគ្គរដ្ឋទូតផលិតផលជាច្រើនទៀត អាចនិយាយបានថាគ្រប់លទ្ធផលការងាររបស់នាងបានទទួលការគាំទ្រច្រើន ទើបនាងជាប់លំដាប់តារាស្រីជួរមុខរបស់ TV 3 ចំណេករឿងរង្វាន់ Kimberly មានសមត្ថភាពប្រមូលបានជាច្រើនវេទិកាផងដែរ រួមទាំងបានជាប់លំដាប់ស្រីដែលមានផ្ទៃមុខស្អាតក្នុងលោក 100 Most Beautiful Women in the World 2020 សម្រាប់រឿងកុងត្រាជាមួយ TV 3 កន្លងមក នាងមិនធ្លាប់បើកបង្ហាញនោះទេ ព្រោះនាងមានលទ្ធផលការងារជាច្រើនយ៉ាងនិងបន្ដបន្ទាប់ជារៀងរាល់ឆ្នាំ

ទាំងអស់នេះគ្រាន់តែជាពត៌មានយោងដែលនិយាយតៗគ្នាមកតែប៉ុណ្ណោះ បើអោយច្បាស់ជានរណាត្រូវតែតាមដាន់បន្ដទៀត
អត្ថបទដោយ : នីត្តា




























