ទុកជាភស្ដុតាងអោយកូន! Mew Nittha ថតរូបពរពោះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធំឡើងទុកជាអនុស្សាវរីយ៍និងចង់ប្រាប់កូនស្រីថា….! មានរូបភាព

Mew Nittha ថតរូបខ្លួនឯងពេលកំពុងពោះធំទុកជាអនុស្សាវរីយ៍ បង្ហាញអាយុពរពោះបាន 6ខែ ចាប់ផ្ដើមរីកធំឡើងហើយ ប្រាប់កូនស្រីខ្លួនធំណាស់

ជាពេលវេលាដ៏ល្អជាមួយក្ដីសុខរបស់អនាគតអ្នកម៉ាក់កូនដំបូង Mew Nittha ភរិយាជាទីស្រលាញ់របស់ Saint ដែលបានមើលថែថ្នាក់ថ្នមកូនស្រីដែលកំពុងនៅក្នុងពោះ ព្រមទាំងទន្ទឹងរងចាំមើលការរីកលូតលាស់របស់កូនស្រីដែលចាប់ផ្ដើមធំឡើងបន្ទិចម្ដងៗជារឿយៗ រហូតដល់ពោះរបស់អ្នកម៉ាក់ក៏ចាប់ផ្ដើមធំឡើងៗផងដែរ

After Footer (Active) - damrei Mr1 Zone2

ដោយ Mew ប្រាប់ថាពេលនេះមានអាយុបាន 6ខែហើយ ធ្វើអោយពោះកាន់តែមើលឃើញច្បាស់ឡើងៗ ហើយនាងបានសុំថតរូបខ្លួនឯងកំឡុងពេលពរពោះទុកជាអនុស្សាវរីយ៍  “Mirror selfie with អូនខ្លួនធំណាស់ហើយចា”

គ្រប់គ្នាដែលបានឃើញក៏នាំគ្នាប្រាប់ថាជាអ្នកម៉ាក់ដែលមានសម្រស់កាន់តែស្រស់ស្អាត មានពន្លឺរស្មី រាប់ថយក្រោយយ៉ាងមានក្ដីសុខត្រៀមនិងមើលមុខកូនស្រីដំបូងរបស់ម៉ាក់ៗ និងប៉ាៗ ចង់ឃើញលឿនៗដល់ហើយ ត្រៀមខ្លួនជាសំណព្វចិត្តរបស់បងៗមីងៗ ពូៗអោយហើយទៅ

អត្ថបទដោយ : នីត្តា