កូនស្រីរបស់ Aff Takorn កាន់តែធំកាន់តែស្រស់ស្អាតតែគួអោយស្ដាយមុខមិនដូចម៉ាក់បែរទៅជាដូចតារាស្រី….! មានរូបភាព
អូន Pi Mai អនាគតច្បាស់ជាដើរលើវិថីសិល្បៈយ៉ាងពេញលិញដូចអ្នកម៉ាក់ Aff Takorn យ៉ាងពិតប្រាកដ បន្ទាប់ពីបានឃើញសមត្ថភាពរបស់អូន Pi Mai ទាំងការសម្ដែងរឿង ថតផ្សាយពាណិជ្ជកម្ម ថតម៉ូតរួចមកហើយ អាចនិយាយបានថាការរីកចម្រើនរបស់អូនដែលវិវត្តន៍មួយថ្ងៃបន្ទិចៗជារឿយៗ
រួមទាំងការវិវត្តន៍នូវរឿងសម្រស់ដែលទទួលបានពីម៉ាក់ៗមក ដូចជារូបជាក់ស្ដែងនេះចឹងដែលគ្រប់គ្នាបានឃើញហើយប្រាប់ក្នុងអត្ថន័យតែមួយថា Pi Mai កាន់តែធំកាន់តែស្រស់ស្អាតខ្លាំងណាស់ ពីនាងតូចរហូតធំជិតពេញក្រមុំទៅហើយ សម្រាប់ភាពគួអោយស្រលាញ់របស់អូនក្នុងការជួយមីងJui Rataya ធ្វើ Review សាប៊ូហើយក្មួយស្រីៗក៏បានផុសស្ទាយបែរខ្នងងាកមុខមួយចំហៀង ព្រមទាំងចែកស្នាមញញឹមស្អាតៗទាក់ទាញបេះដូងបងៗ
រឿងនេះធ្វើអោយមីងដល់ថ្នាក់ប្រញាប់ចូលទៅ comment ភ្លាមៗរួមទាំងស្វាមីមីងផងដែរ ហើយនៅមានបងៗមីងៗ និងអ្នកគាំទ្រជាច្រើនទៀត
អត្ថបទដោយ : នីត្តា



















