សមនិងឈ្មោះជាកូនម្ចាស់ចំការមែន DJ Put អួតស្នាដៃដាំបន្លែដ៏ល្អអស្ចារ្យ Jui ស្រាលាញ់និងសរសើរប្ដីមិនដាច់ពីមាត់!! មានវីដេអូ

DJ Put បង្ហាញស្នាដៃក្នុងការដាំបន្លែជាសួនតូចៗនៅកៀនៗជ្រុងផ្ទះ ផលល្អខ្លាំងណាស់ សមជាកូនម្ចាស់ចំការប្រចាំ Ratchaburi ពិតៗ

មុននេះ DJ Put ស្វាមីកំពូលសង្ហារបស់ Jui Rataya ធ្លាប់នាំទៅមើលនៅឯខេត្តអោយហ្វេនៗបានមើលយ៉ាងពេញភ្នែករួចទៅហើយ ឃើញថាគ្រប់ជ្រុងចំការពេញទៅដោយបន្លែដំណាំផ្លែឈើជាច្រើនប្រភេទចេញផ្កាមានផ្លែទាំងអស់ អាចនិយាយបានថាផ្កាពេញទាំងចំការ លទ្ធផលទាំងអស់មកពីលោកប៉ារបស់ DJ Put និងឯង ដែលមើលថែយកចិត្តទុកដាក់គ្រប់ដំណាក់កាលតាំងពីដើមដល់ចប់

After Footer (Active) - damrei Mr1 Zone2

ក្រៅពីនេះយើងនៅបានឃើញរូបភាពរបស់ផ្ទះសាងសង់ថ្មីដ៏ធំនៅ Ratchaburi  ខេត្ដរបស់ DJ Put ដែលធ្វើអោយប៉ានិងម៉ាក់ ដោយមាន Jui ជាភរិយាចាំជួយមើលថែត្រួតពិនិត្យមុននិងសាងសង់ជារយៈៗ តែព្រោះតែផ្ទះធំសាងមិនទាន់ហើយ នៅពេលដាំបន្លែសម្រាប់គ្រួសារ DJ Put យ៉ាងយកចិត្តទុកដាក់សូមចាប់ផ្ដើមពីជ្រុងរបៀងផ្ទះសិន ដោយធ្វើសួនដាំនៅក្នុងផើងតូចៗ ហើយផលបានមកពិតជាល្អខ្លាំងណាស់ឃើញហើយគួអោយចង់ញុំា

ចំណែកឯ Jui វិញញញឹមពេញចិត្តសរសើរស្វាមីមិនដាច់ពីមាត់ទាល់តែសោះ

អត្ថបទដោយ : នីត្តា