ស្អាតហើយចិត្តល្អទៀត! ល្អហួស យកលុយបានពីការថតកុន​ និងម៉ាក់ឲ្យ ធ្វើរឿងមួយនេះ!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាស្រីវ័យក្មេង ល្អហួស ដែលមានមុខមាត់ស្រស់ស្អាតតាំងពីកំណើតមក ហើយសព្វថ្ងៃនេះប្អូនកាន់តែមានប្រជាប្រិយភាព តាមរយៈការបង្ហាញខ្លួនក្នុងបណ្ដាញសង្គមនានាផងដែរ។

ដោយឡែកថ្មីៗនេះ ប្អូនស្រីបានធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងថែមទៀត នៅពេលឃើញលោកពូបង្កើតរបស់ប្អូនស្រីបង្ហោះរូបភាពនិងអមដោយសារបែបនេះថា៖

After Footer (Active) - damrei Mr1 Zone2

«នេះជាទឹកចិត្តរបស់កុមារីល្អហួសដែលសន្សំលុយពីការថតកុន និងលុយដែលម៉ាក់អោយ ជាទឹកចិត្តដ៏ល្អចេះជួយចែករំលែក ជួយដល់បងស្រីចំនួនលុយ60មុឺនរៀល ដើម្បីជួយសំរួលដល់ទុកលំបាករបស់បងស្រីបានខ្លះៗ ខ្មែរស្រលាញ់ខ្មែរ»

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាសរសើរ ល្អហួស ទើបតែក្មេងប៉ុណ្ណឹងសោះ តែមានចិត្តធ្វើបុណ្យ និងចេះជួយអ្នកទីទាល់លំបាកបាត់ទៅហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី