កាលពីពេលថ្មីៗនេះ តារាស្រីថៃនាង Bee Namthip បានបង្ហោះនូវរូបថតជាមួយបុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជា Fluke។ ក្រោយមកក៏មានមហាជនមួយចំនួនចោទប្រកាន់ថា នាងបានធ្វើជាជនទី៣ដែលបំបែកគ្រួសាររបស់លោក Fluke ដោយសារតែលោកគឺជាបុរសដែលមានភរិយា និងកូនរួចមកហើយ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលបែបនេះមក លោក Fluke ក៏បានបញ្ចេញមតិជាសាធារណៈជូនដល់មហាជនដែលបានចោទប្រកាន់ទៅកាន់ Bee ថាស្នេហារបស់លោកនិងតារាស្រីគឺជាស្នេហាពិតប្រាកដ ហើយនាងក៏មិនបានមកបំបែកគ្រួសាររបស់លោកនោះទេ លោកនិងគ្រួសារបានបែកបាក់គ្នាយូរមកហើយ ក្រោយមកទើបលោកចាប់ផ្តើមទំនាក់ទំនងជាមួយតារាស្រី Bee៕