ខាតធំ!! តួឯកស្រីនាង Mai ប្រាប់ថាហាងកាហ្វេរនាងលក់មួយថ្ងៃបានត្រឹមតែពីរកែវឲគត់!!

តួឯកស្រីជើងជួរមុខល្បីល្បាញទាំងស្នាដៃកាសម្ដែងនិងហ្វេសិនតែងកាយនាង Mai Davika ពេលនេះបង្ហើបប្រាប់ពីការលំបាករបស់ខ្លួនក្នុងសម័យកូវីដ១៩នេះ ធ្វើឲមុខជំនួញខាតទុនអស់ជាច្រើន។

ដោយតួឯកស្រីនាង Mai មិនត្រឹមតែមានអាជីពក្នុងសិល្បៈតែមួយមុខនោះទេ រូបនាងក៏ជាអ្នកជំនួញស្រីបើកហាងកាហ្វេរស្រស់ស្អាតធំទូលាយមួយកន្លែងផងដែរ។ ក្នុងរយះពេល៥ឆ្នាំកន្លងមកនេះហាងរបស់ Mai តែងមានមនុស្សចូលឥតឈប់ទាំងមកសម្រាកញុាំកាហ្វេរញុុាំនំឆ្ងាញ់ៗ តែទាំងមានកន្លែងថតរូបស្អាតៗជាមួយសួនផ្កាស្រស់ផងដែរ។ តែពេលនេះមុនដូចមុនក្នុងរយះពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩​ ធ្វើឲនាងពេលខ្លះលក់មួយថ្ងៃបានត្រឹមតែ២កែវ គ្មានចំណូលចូលហាងមានតែចំណាយគ្រប់មុខ សំណាងហើយដែលដីហាងជារបស់នាងស្រាប់កុំអីបិទហាងយូរហើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖​ ស្រីល័ក្ខ