ពិតជាពិសេសណាស់! Bella Ranee ធ្វើគម្រោងការណ៍ជួយដល់អ្នកលក់ដូរ “Bella ជួយលក់” ធ្វើ Review លក់ផលិតផលអោយដោយមិនគិតថ្លៃ!! មានរូបភាព
តាំងតែមានកូវីដ-19 កើតឡើងរាតត្បាតមក មានការប៉ះពាល់ខ្លាំងចំពោះសេដ្ឋកិច្ចជាខ្លាំង អ្នកលក់ដូរប្រុសស្រីលក់ទំនិញបានយ៉ាងលំបាកវេទនា នៅពេលដែលប្រជាជនមិនដែលចេញមកទិញឥវ៉ាន់ឬធ្វើចរាចរណ៍តាមផ្លូវ ដូច្នេះទើបអ្នកសិល្បៈមួយចំនួនជួយយកអសារប្រើប្រាស់ប្រព័ន្ធអនឡាយជួយប្រូម៉ូតផលិតផលអោយ
ដោយមានតារាសម្ដែងស្រីស្អាតយ៉ាង Bella Ranee ក៏ជាម្នាក់ដែលធ្វើគម្រោងការណ៍រកចំនូល “Bella ជួយលក់” ជួយដល់បងប្អូនអាជីវករដោយមិនគិតកម្រៃអ្វីទាំងអស់ ហើយគ្រប់គ្នាក៏បានកោតសរសើរ ព្រោះផលិតផលខ្លះសាម៉ីខ្លួនមិនត្រឹមតែជួយថតរូបជាមួយនោះទេ តែនៅមានជួយនិយាយរៀបរាប់ពីផលិតផលទៀតផង
ធ្វើអោយគ្រប់គ្នាសរសើរនិងកំលាំងចិត្តដល់ការងារធ្វើការរបស់ Bella ព្រោះក្រៅពីនេះពត៌មានលម្អិតរបស់ផលិតផលហើយនៅមានចង្អុលបង្ហាញដល់ម្ចាស់ហាងងាយស្រួលដល់អតិថិជនក្នុងការទំនាក់ទំនងទៀតផង
អត្ថបទដោយ : នីត្តា